ទីក្រុង Da Nang បន្តឈរលំដាប់ថ្នាក់ទី ១ ក្នុងតារាងរៀបចំណាត់ថ្នាក់ សន្ទស្សន៍ PCI ឆ្នាំ ២០១៥
|
ទីក្រុង Da Nang បន្តឈរលំដាប់ថ្នាក់ទី ១ ក្នុងតារាងរៀបចំណាត់ថ្នាក់ សន្ទស្សន៍ PCI ឆ្នាំ ២០១៥ (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ៣១ មិនា នៅទីក្រុងហាណូយ បានប្រារព្ធឡើងពិធី
ប្រកាសរបាយការណ៍ប្រចាំឆ្នាំសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI)
ឆ្នាំ ២០១៥។ នេះគឺជាឆ្នាំទី ៣ ជាបន្តបន្ទាប់ដែលទីក្រុង Da Nang (ភាគកណ្ដាល
វៀតណាម) ឈរលំដាប់ថ្នាក់ទី ១ តារាងរៀបចំណាត់ថ្នាក់ PCI ដោយមាន
សន្ទស្សន៍ ៦៨,៣៤។ ថ្លែងមតិនៅពិធីនេះ លោក Vu Tien Loc ប្រធានសភា
ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម VCCI បានអះអាងថា៖
«គិតតាំងពីឆ្នាំ ២០១៤ PCI បានចូលជាសេក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល
និងក្លាយទៅជាតម្រូវការចាប់បង្ខំចំពោះតំបន់នានា អាស្រ័យដល់តារាងរៀបចំ
ណាត់ថ្នាក់ PCI របស់ VCCI ដើម្បីកែលំអរបរិយាកាសវិនិយោគក្នុងតំបន់។ ការ
រួមដំណើរកែលំអរសន្ទស្សន៍ PCI ឆ្ពោះទៅការពេញចិត្តថែមទៀតរបស់ប្រជាពល
រដ្ឋនិងអាជីវករចំពោះបរិយាកាសរបបនៅថ្នាក់តំបន់។ នេះគឺជាសញ្ញា វិជ្ជមាន
ក្នុងការអភិវឌ្ឍន៍និងការទាក់ទាញវិនិយោគពីបរទេសក្នុងរយៈពេលកន្លង ទៅ៕»