ទិវាបុណ្យតំណក់ក្រហមតបស្នងសងគុណនិងដំណើរក្រហមលើកទី៦ឆ្នាំ២០១៨

(VOVWORLD) - នាព្រឹកថ្ងៃទី១៤កក្កដា នៅទីក្រុងហាណូយ គណៈចាត់តាំងដំណើរក្រហមឆ្នាំ២០១៨បានរួមសហការជាមួយគណៈកម្មការបញ្ជាណែនាំចលនាការបរិច្ចាគឈាមស្ម័គ្រចិត្តទីក្រុងហាណូយនិងសមាគមយុវជនចលនាការបរិច្ចាគឈាមហាណូយបានរៀបចំទិវាតំណក់ក្រហមតបស្នងសងគុណនិងដំណើរក្រហមឆ្នាំ២០១៨។ 
ទិវាបុណ្យតំណក់ក្រហមតបស្នងសងគុណនិងដំណើរក្រហមលើកទី៦ឆ្នាំ២០១៨ - ảnh 1ទិដ្ឋភាពនៃពិធីបុណ្យតំណក់ឈាមក្រហម  

បណ្ឌិត វេជ្ជបណ្ឌិត Bach Quoc Khanh ប្រធានវិទ្យាសា្ថនឈាម វិទ្យានិងបញ្ចូលឈាមមជ្ឈឹម និងជាប្រធានគណៈចាត់តាំងដំណើរក្រហមឆ្នាំ២០១៨បានឲ្យដឹងថា៖

“បរិមាណឈាមដែលយើងទទួលបានអាចបម្រើការងារព្យាបាលយ៉ាងហោចណាស់ក៏ដល់ខែសីហាដែរ។ តាមនោះ ពេលវេលាដែលយើងខ្ញុំខ្វះឈាមគឺអំឡុងពេលខែមិថុនានិងខែកក្កដា ក៏ត្រូវបានដោះស្រាយស្រាចបាច់ដែរ។ យើងខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នាដែលមានសុខភាពល្អ អាចចូលរួមការបរិច្ចាគឈាម។ ព្រោះថា ធ្វើបានដូច្នេះ នឹងធានាតម្រូវការឈាមបម្រើការពិនិត្យព្យាបាលជំងឺ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ