ទិវាបុណ្យ៖យុវជនជាមួយវិទ្យាសាស្ត្រ-បច្ចេកវិទ្យា
(VOV)_ទិវាបុណ្យ៖យុវជនជាមួយវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ត្រូវបានប្រព្រឹត្តទៅ
ក្នុងរយៈពេល២ថ្ងៃជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៦ មករា នៅទីក្រុងហូជីមិញ (ភាគខាង
ត្បូងវៀតណាម) ។ កម្មវិធីនេះបានទាក់ទាញសិស្សានុសិស្ស និងនិស្សិតចំនួន២ពាន់
នាក់ និងបណ្ដាក្លិបវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលរួម ដោយមានសកម្មភាពជាច្រើន
ដូចជា៖ការតាំងពិព័រណ៌ផលិតផលអនុវត្តបច្ចេកវិទ្យាខ្ពស់ សិក្ខាសាលាជំនាញ
ពិភាក្សាអំពីបណ្ដាបញ្ហាដែលទាក់ទិនដល់ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេក
វិទ្យា ក្នុងសហគមន៍អាស៊ាន…លៗ។ និស្សិត Nguyen Le Duc Huy នៃសកលវិទ្យា
ល័យវិទ្យាសាស្ត្រពិត ទីក្រុងហូជីមិញ បានអោយដឹងថា៖
“ ថ្ងៃនេះ ប្អូនៗ បាននាំមកនូវផលិតផលដែលបានកែច្នៃដោយខ្លួនឯង ហើយ
បានអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសៀគ្វី។ គោលដៅរបស់ប្អូនៗ គឺឧទ្ទេសនាម
អោយមនុស្សគ្រប់រូបស្គាល់ដល់ក្លិបរបស់ខ្លួន និងអាចអភិវឌ្ឍន៍ខ្លាំងក្នុងអនាគត។
ទន្ទឹមនឹងនោះ ប្អូនៗក៏យល់ដឹងបន្ថែមអំពីមុខវិទ្យាផ្សេងៗទៀតផង៕”