|
សិល្បៈករខ្លែងអាហ្វ្រិកខាងត្បូងឧទ្ទេសនាមខ្លែង Rokkaku (រូបថតៈTTXVN) |
(VOVworld) - នាថ្ងៃទី៩ ធ្នូ នៅទីក្រុង Vung Tau ភាគខាងត្បូងវៀតណាម មហោ
ស្រពខ្លែងអន្តរជាតិលើកទី៧ក្រោមប្រធានបទ “របាំសន្តិភាព” បានប្រារព្ធឡើងជាផ្លូវ
ការ។មហោស្រពឆ្នាំ២០១៦លើកនេះ មានការចូលរួមរបស់សិល្បៈករខ្លែងចំនួន៩៤
រូប ក្នុងនោះមានសិល្បៈករបរទេស៦៤រូបមកពី២៣ប្រទេសនិងតំបន់ ដែនដី។ពិធី
បុណ្យលើកនេះមានខ្លែងពិសេសជាច្រើនដូចជា៖ខ្លែងផ្កាឈូករ័ត្ន របស់ប្រេស៊ីល
ខ្លែងទំហំធំរបស់នូវែលហ្សេឡង់ អាល្លឺម៉ង់ ស្វីស ឬឈុតសំដែង ខ្លែងដោយប្រធាន
បទ “កូនចៅនាគទេវដា” របស់វៀតណាម ដែលទើបនឹង ដណ្ដើមរង្វាន់ខ្ពស់នៅ
មហោស្រពខ្លែងអន្តរជាតិនៅម៉ាឡេស៊ីទៀតផង។មហោ ស្រពខ្លែងអន្តរជាតិលើក
ទី៧នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៦៕