ធនាគារជាតិវៀតណាមខំប្រឹងប្រែងមធ្យោបាយទូទាត់សរុបកើនឡើងពី១៦ដល់១៨%និងឥណទានកើនឡើង១៣ដល់១៥% ក្នុងឆ្នាំ២០១៥
|
ធនាគារជាតិវៀតណាមខំប្រឹងប្រែងមធ្យោបាយទូទាត់សរុបកើនឡើងពី១៦ដល់១៨%និងឥណទានកើនឡើង១៣ដល់១៥% ក្នុងឆ្នាំ២០១៥ (vietnamnet.vn) |
Vovworld-ក្នុងឆ្នាំ២០១៥ ធនាគារជាតិវៀតណាមខំប្រឹងប្រែងមធ្យោបាយ
ទូទាត់សរុបកើនឡើងពី១៦ដល់១៨%និងឥណទានកើនឡើង១៣ដល់១៥%។
នេះជាព័ត៌មានដែលបាននាំចេញនៅសន្និសីទលាតត្រដាងអនុវត្តភារកិច្ចផ្នែក
ធនាគារឆ្នាំ២០១៥ដោយធនាគារជាតិរៀបចំនាព្រឹកថ្ងៃទី២៤ធ្នូនៅទីក្រុងហាណូយ។
តាមរបាយការណ៍របស់ធនាគារជាតិ តាមការគ្រោងទុកជាមុនដល់ចុងឆ្នាំនេះ
កំណើនឥណទានទទួលបានជាង១២%។ ទេសាភិបាលធនាគារជាតិលោក
Nguyen Van Binh បានអះអាងថា ការដែលម្ចាស់ការគ្រប់គ្រងគោលនយោបាយ
រូបីយវត្ថុម៉តចត់សកម្មសមស្របនឹងគោលដៅដែលបានដាក់ចេញនិងស្ថានភាព
ជាក់ស្ដែងបានរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងត្រួតពិនិត្យអតិផរណា
រួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍រួមនៃប្រទេសជាតិ។ ថ្លែងមតិនៅសន្និសីទ
នេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានសង្កត់ធ្ងន់ថា៖
“ខ្ញុំស្នើរផ្នែកធនាគារអនុវត្តល្អការអភិវឌ្ឍន៍ប្រព័ន្ធធនាគារ២០១៥តាមទិសគ្រប់គ្រង
គោលនយោបាយរូបីយវត្ថុសកម្មប្រសិទ្ធភាពត្រួតពិនិត្យល្អអតិផរណាបង្កើនការ
គ្រប់គ្រងហានិភ័យ ត្រួតពិនិត្យឃ្លាំមើលលើកកំពស់គុណភាពឥណទានរួមចំណែក
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកំណើនសមស្របនិងប្តេជ្ញាដោះស្រាយបំណុលខូចតាម
គោលមាគ៌ាដែលបានដាក់ចេញ៕”