ធ្វើវិសោធនកម្មច្បាប់បណ្ដឹងរដ្ឋបាលដើម្បីធានាបរានុម័តនិងសមភាព
|
ធ្វើវិសោធនកម្មច្បាប់បណ្ដឹងរដ្ឋបាលដើម្បីធានាបរានុម័តនិងសមភាព |
(VOV)_ សេចក្ដីព្រាងច្បាប់បណ្ដឹងរដ្ឋបាល(ធ្វើវិសោធនកម្ម) ជាខ្លឹមសារស្នូល
ដែលបានបណ្ដាសមាជិក សមាជិកាសភាពិភាក្សា នាព្រឹកថ្ងៃទី២៧ តុលា នៅក្នុង
កិច្ចប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៣។ ការប្តឹងរដ្ឋបាលភាគច្រើន
ជាការប្តឹងតវ៉ា របស់ប្រជាជន ចំពោះសេចក្ដីសម្រេចរដ្ឋបាល សកម្មភាពរបស់ស្ថា
ប័នរដ្ឋដូច្នេះ ត្រូវផ្លាស់ប្តូរថ្មីជាច្រើនអំពីបែបបទដោះស្រាយការប្តឹងតវ៉ា នៅតុលាការ
។តាមនោះ ត្រូវធានាចរិតលក្ខណះបើកចំហរ តម្លាភាព និងត្រឹមត្រូវនៃសាលក្រម។
លោក Tran Dung Lich សមាជិកសភា មណ្ឌលទីក្រុងហូជីមិញ បានអោយដឹងថា៖
“ ខ្ញុំចាត់ទុកថា៖ការប្តឹងគឺត្រូវសមភាព មានន័យថា៖ប្រជាជន និងរដ្ឋ ត្រូវមានសិទ្ធិ
ស្មើគ្នា។ ច្បាប់បណ្ដឹងរដ្ឋបាលលើកនេះ ត្រូវព្រមៗជាមួយច្បាប់បណ្ដឹងរដ្ឋប្បវេណី
ធ្វើវិសោធនកម្ម។ មានន័យថា៖តុលាការមិនបានបដិសេធការប្តឹងតវ៉ារបស់ប្រជាជន
ក្នុងបញ្ហាជំរុំជំរះឡើយ។”
តាមគំរោង ច្បាប់ បណ្ដឹងរដ្ឋបាល (ធ្វើវិសោធនកម្ម)នឹងបានអនុម័តនៅក្នុង
សម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៣នេះ៕