ធ្វើសមាហរណកម្មសេដ្ឋកិច្ចជាអាទិភាពជួរមុខរបស់ខឿនសេដ្ឋកិច្ចជាសមាជិក APEC

ធ្វើសមាហរណកម្មសេដ្ឋកិច្ចជាអាទិភាពជួរមុខរបស់ខឿនសេដ្ឋកិច្ចជាសមាជិក APEC - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son

          (VOV)_ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ និងឧស្សាហកម្មសិង្ហបុរី លោក Kim Hng
Kiang នាថ្ងៃទី១៣កុម្ភះ បានអោយដឹងថា៖ទោះបីជាមានគម្លាតឆ្ងាយ​ដើម្បីទទួល
អោយបានគោលដៅសេរីភាពពាណិជ្ជកម្មក្តី ប៉ុន្តែ ខឿនសេដ្ឋកិច្ច​ជាសមាជិកវេទិកា
សហប្រតិបត្តិការសេរដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) នៅ​បន្ត​ដំណើការធ្វើសមាហរណ
កម្មសេដ្ឋកិច្ច និងចាត់ទុកនេះជាអាទិភាពជួរមុខដែរ។ ថ្លែងមតិនៅទក្នុងសន្និសីទ
ក្រុមប្រឹក្សា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក​ (PECC) សិង្ហបុរី២០១៧ រដ្ឋ
មន្ត្រី លោក Kim Hng Kiang បានអះអាងថា៖​ ការអនុវត្តតំបន់ពាណិជ្ជកម្មសេរី
 អាស៊ី-ប៉ាស៊ីហ្វីក (FTAAP) បន្តជា”គោលសៅ”​ ក្នុងរបៀបវារៈ នៃ APEC ដើម្បី
បង្កើនសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងរួម​ចំណែកអនុវត្តគោលដៅសេរីភាព
ពាណិជ្ជកម្ម។

          ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son
 បានអោយដឹងថា៖ ក្នុងតួនាទីជាប្រទេសម្ចាស់ផ្ទះ ទទួលរៀបចំ APEC ២០១៧ 
វៀតណាមខំប្រឹងប្រែងជាមួយសមាជិកផ្សេងៗ ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ
នៃសរសរទ្រូងចំនួន៤របស់ APEC និងបានឯកភាពខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ