នាយករដ្ឋមន្ត្រី៖វៀតណាមចាត់ទុកការធ្វើសមាហរណកម្មអន្តរជាតិជាកម្លាំងចលករដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ច
(VOVWORLD) -នាព្រឹកថ្ងៃទី២០ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការបញ្ជាណែនាំជាតិ អំពីដំណើរការធ្វើសមាហរណកម្មអន្តរជាតិ បានអញ្ជើញចូលរួមវេទិកាស្ដីអំពី៖ សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ
នាយករដ្ឋមន្ត្រី៖វៀតណាមចាត់ទុកការធ្វើសមាហរណកម្មអន្តរជាតិជាកម្លាំងចលករដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ច |
នាព្រឹកថ្ងៃទី២០ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការបញ្ជាណែនាំជាតិ អំពីដំណើរការធ្វើសមាហរណកម្មអន្តរជាតិ បានអញ្ជើញចូលរួមវេទិកាស្ដីអំពី៖ សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ វៀតណាម២០១៧ ដោយប្រធានបទ៖ “ បង្កើនកម្លាំងចលករសំរាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី”។ខ្លឹមសារសំខាន់មួយចំនួនត្រូវបានពិភាក្សានៅក្នុងវេទិកា គឺ៖” ស្ថានភាពរួមនៃដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតនាម៖ដំណើរការឈានទៅលំហរសមុទ្រ” “ វៀតណាមចំពោះនិន្នាការនានាក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ” “លើកកំពស់ប្រសិទ្ធភាពធ្វើសមាហរណកម្មសេដ្ឋកិច្ច អន្តរជាតិ ក្នុងសភាពការណ៍នាបច្ចុប្បន្ន”។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ រដ្ឋាភិបាលវៀតណាមបានចាត់ទុកការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ជាកម្លាំងចលករដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ច។ ធ្វើសមាហរណកម្មដើម្បីជំរុញកំណើននិងអភិវឌ្ឍន៍សេដ្ឋកិច្ច។ដូច្នេះ ត្រូវប្រមូលផ្តុំកំណែទម្រង់ខឿនសេដ្ឋកិច្ច តាមទស្សនះខឿនសេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយម អោយសមស្របជាមួយដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ច។”
នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកគ្រប់ក្រសួង ស្ថាប័ន និងតំបន់ត្រូវប្រមូលផ្តុំអនុវត្តកម្មវិធីនានាអំពីដំណើការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងខ្លាំងក្លា ព្រមៗគ្នានៅលើគ្រប់វិស័យដើម្បីធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយប្រសិទ្ធភាពថែមទៀត៕