នាយករដ្ឋមន្ត្រីអញ្ចើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ឆ្នាំអន្តរជាតិសហករណ៍២០១២។
VOV -  
(VOV) /  
|
នាយករដ្ឋមន្ត្រីអញ្ចើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ឆ្នាំអន្តរជាតិសហករណ៍២០១២។ |
VOV-នាព្រឹកថ្ងៃទី៧កក្កដានៅក្រុងហាណូយ សហព័ន្ធសហករណ៍វៀតណាមបានសហការជាមួយក្រសួងស្ថាប័ននានានិងអង្គការសហប្រជាជាតិ
ប្រចាំនៅវៀតណាមរៀបចំពិធី រំលឹកខួបអនុស្សាវរីយ៍ឆ្នាំអន្តរជាតិសហករណ៍
លើកទី១៨និងទិវាសហករណ៍អន្តរជាតិលើកទី៩០។ ជាមួយប្រធានបទនៃឆ្នាំ
អន្តរជាតិសហករណ៍២០១២គឺ “សហករណ៍កសាងពិភពលោកមួយល្អប្រសើរ
ជាង” អ.ស.ប និងសហព័ន្ធសហករណ៍អន្តរជាតិចង់តាមរយៈនោះដើម្បី
ឃោសនា ឧទ្ទេសនាមរាល់រូបសណ្ឋានសហករណ៍គំរូចំពោះប្រជាជន។ ថ្លែង
មតិនៅពិធី នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“ដើម្បីបន្តផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍សេដ្ឋកិច្ចសហករណ៍ប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលខាងមុខ ត្រូវជ្រួតជ្រាបនិងក្ដាប់ជាប់យ៉ាងគ្រប់គ្រាន់ទស្សនៈគោលមាគ៌ារបស់បក្សអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាពដែលបានដាក់ចេញក្នុងសេចក្តីសំរេចចិត្តមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១១និងក្នុងសេចក្តីសំរេចចិត្តលេខ១៣របស់គណៈកម្មាធិការមជ្ឈឹមបក្សលើកទី៥នីតិកាលទី៩។ ការអភិវឌ្ឍន៍សហករណ៍ត្រូវគោរពបណ្ដាគោលការណ៍សហករណ៍ផ្សាខ្ជាប់ដំណើរ
ការអភិវឌ្ឍន៍សហករណ៍ជាមួយដំណើរការឧស្សាហូបនីយកម្ម-
ទំនើបភាវូបនីយកម្មប្រទេសជាតិ ដំណើរការកសាងជនបទថ្មី៕”
VOV
-VOV