នាយទាហានវៀតណាមចំនួន៣នាក់ទៀតនឹងទទួលបេសកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ
(VOVWORLD) -នាថ្ងៃទី១៦មិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម អគ្គសេនាធិការរង កងទ័ពប្រជាជន វៀតណាម ឧត្តមសេនីយ៍ឯក Nguyen Phuong Nam បានប្រគល់សេចក្ដីសម្រេចចិត្ត និងភារកិច្ចសំរាប់នាយទាហានចំនួន៣រូប
នាយទាហានវៀតណាមចំនួន៣នាក់ទៀតនឹងទទួលបេសកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ
|
នាថ្ងៃទី១៦មិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម អគ្គសេនាធិការរង កងទ័ពប្រជាជន វៀតណាម ឧត្តមសេនីយ៍ឯក Nguyen Phuong Nam បានប្រគល់សេចក្ដីសម្រេចចិត្ត និងភារកិច្ចសំរាប់នាយទាហានចំនួន៣រូប នៃមជ្ឈមណ្ឌលរក្សាសន្តិភាព ចេញដំណើរបំពេញភារកិច្ចនៅអង្គការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ឧត្តមសេនីយ៍ឯក Nguyen Phuong Nam បានស្នើអោយនាយទាហានចំនួន៣រូបនេះ ត្រូវបំពេញល្អអំពីស្មារតី អនុវត្តយ៉ាងហ្មត់ចត់ទស្សនះ គោលមាគា៍កិច្ចការបរទេសរបស់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម អនុវត្តល្អវិន័យកងទ័ព និងការកំណត់របស់អង្គការសហប្រជាជាតិ និងច្បាប់របស់ប្រទេសសាម៉ី៕