នាយឧត្តមសេនីយ៍ Tran Dai Quang បំពេញទស្សនកិច្ចនៅខេត្ត Quang Binh
(VOVworld)-នាព្រឹកថ្ងៃទី២២វិច្ឆិកា នៅទីក្រុង Dong Hoi ខេត្ត Quang Binh នាយឧត្តម
សេនីយ៍ Tran Dai Quang សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រី ក្រសួង
នគរបាលវៀតណាម បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការ អចិន្ត្រៃយ៍
នៃគណៈកម្មាធិការបក្សខេត្ត Quang Binh។ នៅក្នុងជំនួបនេះ លោក Tran Dai Quang បានវាយតម្លៃខ្ពស់នូវសមត្ថិផលទទួលបានក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់
ខេត្ត Quang Binh នាពេលកន្លងទៅ ជាពិសេសខេត្តបាន កាត់បន្ថយភាពក្រីក្រឲ្យចុះ
នៅត្រឹម៥%ប៉ុណ្ណោះ។នាពេលខាងមុខ ក្រសួងនគរបាលនិងខេត្ត Quang Binh នឹងមានកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ តាមនោះ អំពាវ
នាវវិនិយោគិន ជាពិសេសវិនិយោគិនបរទេសមកវិនិយោគនៅ តំបន់ សំដៅជម្រុញ
ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត៕