បើកកម្មវិធីទេសចរណ៍ “ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac”
(VOVWORLD) -កម្មវិធីទេសចរណ៍ “ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac” លើកទី ៩ និងសប្ដាហ៍ទេសចរណ៍ Ba Be-Bac Kan ឆ្នាំ ២០១៧ ទើបនឹងបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ១៨ វិច្ឆិកា នៅ សួនឧទ្យានជាតិ Ba Be ខេត្ត Bac Kan។
បើកកម្មវិធីទេសចរណ៍ “ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac” |
កម្មវិធីទេសចរណ៍ “ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac” លើកទី ៩ និងសប្ដាហ៍ទេសចរណ៍ Ba Be-Bac Kan ឆ្នាំ ២០១៧ ទើបនឹងបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ១៨ វិច្ឆិកា នៅ សួនឧទ្យានជាតិ Ba Be ខេត្ត Bac Kan។ កម្មវិធីនេះគឺជាសកម្មភាពប្រចាំឆ្នាំ សំដៅឃោសនា ផ្សព្វផ្សាយអំពីទឹកដី មនុស្ស វប្បធម៌ និងសក្ដានុភាពទេសចរណ៍នៃខេត្តចំនួន ៦ នៅតំបន់សង្រ្គាម Viet Bac រួមមាន៖ Cao Bang - Bac Can – Lang Son – Thai Nguyen – Tuyen Quang និង Ha Giang។ តាមរយៈកម្មវិធីនេះ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅទូទាំងតំបន់ Viet Bac ក៏ដូចជាទូទាំងប្រទេស។ អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោកស្រី Dang Thi Bich បានឲ្យដឹងថា៖
“ដើម្បីទេសចរណ៍រួមចំណែកលើកស្ទួយជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជននោះ ខ្ញុំស្នើឲ្យបណ្ដាខេត្តនៅតំបន់ Viet Bac ស្រុះចិត្តគំនិតគ្នា ជំរុញខ្លាំងការតភ្ជាប់សហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ រួមគ្នាយកចិត្តទុកដាក់ដល់បញ្ហាកាត់បន្ថយភាពក្រីក្រ ហើយរក្សា និងពង្រីកអត្តសញ្ញាវប្បធម៌ជនជាតិ កសាងផលិតផលទេសចរណ៍ដ៏វិសេសវិសាលជាដើម”។
កម្មវិធីទេសចរណ៍ “ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac” លើកទី ៩ និងសប្ដាហ៍ទេសចរណ៍ Ba Be-Bac Kan ឆ្នាំ ២០១៧ នឹងប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃទី ២១ វិច្ឆិកា ខាងមុខ៕