|
បើកពិធីបុណ្យនិទាឃរដូវក្រហម លើកទី៨ |
(VOV)_នាព្រឹកថ្ងៃទី៨ មិនា ពិធីបុណ្យនិទាឃរដូវក្រហម លើកទី៨ ឆ្នាំ ២០១៥ បានប្រារព្វឡើង។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Xuyen អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម បានអះអាងថា៖ ពិធីបុណ្យនិទាឃរដូវក្រហមបានរួមចំណែកជួយឧបត្ថម្ភផ្នែកសុខាភិបាលដោះស្រាយបញ្ហាខ្វះឈាម ក្នុងឱកាសដើមឆ្នាំ។ លោកស្រី Nguyen Thi Xuyen បានអោយដឹងថា៖
“ តាំងពីខែមករា ខែកុម្ភះឆ្នាំ ២០១៥មក បានមានខេត្ត ទីក្រុងចំនួន៣៥ ជួយជ្រោមជ្រែងពិធីបុណ្យនិទាឃរដូវក្រហម ដូចជា៖ Ha Nam, Bac Can, Quang Binh, Quang Nam, Lam Dong, Dac Lac, Can Tho, Ben Tre , Dong Thap, Long An…លៗ ខ្ញុំជឿជាក់ថា៖ពិធីបុណ្យឆ្នាំនេះនឹងទទួលបានការជួយជ្រោមជ្រែងយ៉ាងសកម្មពីប្រជាជនគ្រប់ស្រទាប់៕”