បើកមហោស្រពបង្ហោះប៉េងប៉ោងខ្យល់ក្តៅអន្តរជាតិលើកទី ២
(VOVWORLD) -នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ស្រុក Moc Chau បានរួមសហការជាមួយក្រុមហ៊ុនចំកាត់ប៉េងប៉ោងខ្យល់ក្តៅ Ballooning Media រៀបចំ មហោស្រពប៉េងប៉ោងខ្យល់ក្តៅអន្តរជាតិលើកទី ២ នៅស្រុក Moc Chau។
គណៈចាត់តាំងជូនផ្កាដល់អ្នកចូលរួមមហោស្រពបង្ហោះប៉េងប៉ោងខ្យល់ក្តៅអន្តរជាតិលើកទី ២ |
នៅទីនេះ មានប៉េងប៉ោងខ្យល់ក្តៅចម្រុះពណ៌ប្រមាណ ១០ ត្រូវបានបង្ហោះ ដោយទាក់ទាញបានចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាច្រើនកុះករ។ មិត្ត Nguyen Thanh Vi ភ្ញៀវទេសចរមួយរូបមកពី ទីក្រុង Quang Ngai ខេត្ត Quang Ngai បានចែករំលែកថា៖
“នាងខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ នេះគឺជាលើកទីមួយហើយ ដែលនាងខ្ញុំបានចូលរួមហោស្រពបង្ហោះប៉េងប៉ោងខ្យល់ក្តៅ។ មហោស្រពនេះគួរឱ្យចាប់អារម្មណ៍ណាស់ នាងខ្ញុំនឹងចូលរួមមហោស្រពនេះជាជាច្រើនដងទៀត”។
នៅពេលជិះប៉េងប៉ោងខ្យល់ក្តៅនេះ ភ្ញៀវទេសចរត្រូវបានទស្សនាកំសានទេសភាពល្អស្អាតរបស់ខ្ពង់រាប Moc Chau ក៏ដូចជាសម្របខ្លួនទៅក្នុងបរិយាកាសបរិសុទ្ធនៅខ្ពង់រាប។ តាមនោះ រួមចំណែកផ្សព្វផ្សាយទេសចរណ៍ បង្កើតផលិតផលទេសចរណ៍ថ្មីថ្មោង ទំនើប និងគួឲ្យជក់ចិត្តនៃតំបន់ទេសចរណ៍ Moc Chau ព្រមទាំងជំរុញខ្លាំងសកម្មភាពពន្លឿនវិនិយោគ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកស្រី Nguyen Thi Hoa អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Moc Chau ខេត្ត Son La បានឲ្យដឹងថា៖
“យើងខ្ញុំមានគោលបំណងចង់ឲ្យមហោស្រពបង្ហោះប៉េងប៉ោង ខ្យល់ក្តៅអន្តរជាតិលើកទី ២ នៅស្រុក Moc Chau ឆ្នាំ២០១៩ នឹងនាំមកនូវផលិតផលទេសចរណ៍ថ្មីថ្មោង គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលមកគយគន់ទេសភាពនៅ ខ្ពង់រាប Moc Chau ដ៏ស្រស់បំព្រង ក៏ដូចជាជួយឲ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយបំផុតនៅពេលបានជិះប៉េងប៉ោងខ្យល់ក្តៅ ជាពិសេសគឺក្នុងឱកាសទិវានៃក្រីស្រឡាញ់”។
មហោស្រពបង្ហោះប៉េងប៉ោងខ្យល់ក្តៅអន្តរជាតិលើកទី ២ នឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែកុម្ភៈ នៅ ខ្ពង់រាប Moc Chau៕