បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ថែទាំដល់ការរក្សាអត្តសញ្ញាណបណ្ដាជនជាតិវៀតណាម
|
អនុប្រធានរដ្ឋ៖ បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ថែទាំដល់ការរក្សាអត្តសញ្ញាណបណ្ដាជនជាតិវៀតណាម (VOV) |
Vovworld-នាព្រឹកថ្ងៃទី១០កុម្ភៈនៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម
លោកស្រី Nguyen Thi Doan បានទទួលជួបគណៈប្រតិភូជាព្រឹទ្ធាចារ្សមេភូមិសិប្បករ
របស់ជនជាតិភាគតិចចំនួន៥មានចំនួនប្រជាជនក្រោម១ពាន់នាក់។ នៅពិធីជួប
មុខនេះ អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan បានអះអាងថាបក្សនិងរដ្ឋជា
និច្ចកាលវាយតំលៃខ្ពស់តួនាទីរបស់ជនរួមជាតិបណ្ដាជនជាតិមានគោលនយោបាយ
ពិសេសចំពោះជនជាតិភាគតិចនិយាយរួម ពិសេសគឺជនជាតិភាគតិចមានចំនួន
ប្រជាជនតិចនិយាយដោយឡែក។ លោកស្រីអនុប្រធានរដ្ឋបានលើកច្បាស់ថា
បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ថែទាំដល់ការរក្សាអត្តសញ្ញាណបណ្ដាជន
ជាតិវៀតណាម។ រួមជាមួយនោះ ព្រឹទ្ធាចារ្សមេភូមិសិប្បកររបស់បណ្ដាជនជាតិភាគ
តិចគឺជាស្នូលជាក្បាលម៉ាស៊ីនគំរូដើរតួនាទីសំខាន់ពិសេសក្នុងការចលនាបងប្អូនជន
រួមជាតិខ្លួនអភិរក្សឃ្លាំងវប្បធម៍ដ៏ថ្លៃថ្លារបស់ជនជាតិ។ លោកស្រី Nguyen Thi Doan
បានស្នើរក្រសួងវប្បធម៍កីឡានិងទេសចរណ៍ត្រូវសកម្មស្រាវជ្រាវលាតត្រដាងរាល់
ខ្លឹមសារអភិរក្សនិងពង្រីកតំលៃវប្បធម៍ប្រពៃណីរបស់បណ្ដាជនជាតិវៀតណាម៕