បើកសប្ដាហ៍យុវជន ASEM ឆ្នាំ ២០១៦
|
បើកសប្ដាហ៍យុវជន ASEM ឆ្នាំ ២០១៦(dantri.com) |
(VOV)_សប្ដាហ៍យុវជន ASEM (វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប) ឆ្នាំ២០១៦
រួមជាមួយសន្និសីទធ្វើដូចសន្និសីទជាន់ខ្ពស់ ASEM បានប្រារព្វឡើង នាថ្ងៃទី១មេ
សា នៅទីក្រុងហាណូយ។ ដោយប្រធានបទ ៖ធ្វើសកម្មភាពខ្លាំងក្លាថែមទៀត ដើម្បី
ដោះស្រាយភាពក្រីក្រ កម្មវិធីនេះរួមចំណែកសំខាន់ក្នុងការលើកកំពស់ចំណេះដឹង
របស់យុវជនអាស៊ី-អឺរ៉ុប ក្នុងកិច្ចសហប្រិបត្តិការកាត់បន្ថយភាពក្រីក្រ ដើម្បីអភិវឌ្ឍន៍
ស្ថិរភាពនិងព្រមៗគ្នា បង្កើតវេទិការសំរាប់យុវជនជួបប្រាស្រ័យគ្នា។ នេះក៏ជាឱកាសដើម្បីវៀតណាមឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពីសមិទ្ធផលរបស់ប្រទេស
ជាតិផងដែរ។ ថ្លែងមតិនៅពិធីបើក លេខាធិការ មជ្ឈឹមសម្ព័ន្ធសមាគមយុវជនវៀតណាម លោក Dang Quoc Tuan Toan បានលើកច្បាស់ថា៖
“ សប្ដាហ៍យុវជនASEM លើកនេះជាឱកាសដើម្បីបណ្ដា ដំណាងយុវជនចែក
រំលែកព័ត៍មាន គំនិត អំពីការពង្រីកតួនាតីសហប្រិតបត្តិការរបស់យុវជនអាស៊ី-អឺរ៉ុប
ក្នុងការកសាងពិភពលោកមួយប្រកបដោយសន្តិភាពសម្បូររុងរឿងនិងអភិវឌ្ឍន៍និ
រន្តរភាព។ ខ្ញុំជឿជាក់ថា៖ បណ្ដាដំណាងយុវជននឹងផ្លាស់ប្តូរយ៉ាងសកម្មអំពីនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ហើយពីនោះនាំចេញដំណោះស្រាយនានា
ជំរុញកិច្ចសហប្រតិបត្តិការយុវជន ASEM ក៏ដូចជាការចូលរួមរបស់យុវជនASEM
ក្នុងពេលដោះស្រាយបញ្ហានានាក្នុងតំបន់និងលើពិភពលោកផងដែរ។”
អញ្ជើញចូលរួមកម្មវិធីនេះមានដំណាងយុវជន ជាង១០០នាក់ មកពីប្រទេស
ជាសមាជិក ASEM ចំនួន៣០។ ក្នុងក្របខ័ណ្ឌកម្មវិធីនេះ អង្គសន្និសីទបានស្ដាប់
របាយការណ៍ជំនាញ ស្ដីអំពី៖ស្ថានភាពជាក់ស្ដែងក្នុងកិច្ចការកាត់បន្ថយភាពក្រី
ក្រនៅបណ្ដាប្រទេសជាសមាជិកASEMនិងតួនាទីរបស់អង្គភាពអាជីវកម្មក្នុងការ
បង្កើតការងារធ្វើសំរាប់យុវជន។ បន្ទាប់នោះ បណ្ដាដំណាងនឹងដើរតួនាទីជាអ្នក
ដឹកនាំ របស់បណ្ដាសមាជិក ASEM ដើម្បីពិភាក្សាអំពីសរសរទ្រូងចំនួន៣ គឺនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច៕