បង្កើនការធានាសុវត្ថិភាពអនាម័យពលកម្ម

       

បង្កើនការធានាសុវត្ថិភាពអនាម័យពលកម្ម - ảnh 1
បង្កើនការធានាសុវត្ថិភាពអនាម័យពលកម្ម (Image: Vietnam+)


Vovworld-នាព្រឹកថ្ងៃទី១៧មិនានៅទីក្រុង Hue ក្រសួងការងារយុទ្ធជនពិការ
និង​សង្គមកិច្ចវៀតណាមបានសហការជាមួយអង្គការពលកម្មអន្តរជាតិ (ILO)
និងអង្គការ

បណ្ដាញសុវត្ថិភាពពលកម្មអាស៊ានរៀបចំសក្ខាសាលា ជំរុញគោលនយោបាយ​
ជាតិ​អំពីសុវត្ថិភាពអនាម័យពលកម្មនិងអនុសញ្ញាអន្តរជាតិលេខ១៨៧ ​ស្ដីពីក្រប
ខ័ណ្ឌ​គោលនយោបាយជំរុញសុវត្ថិភាពពលកម្មរបស់អង្គការពលកម្មអន្តរជាតិ។
លោក Bui Hong Linh អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបាន
ឲ្យដឹងថា៖

        “ដើម្បីអនុវត្តការងារសុវត្ថិភាពអនាម័យពលកម្មកែលំអរជីវភាពរស់នៅ
របស់ប្រជាពលករនិងបរិយាកាសពលកម្ម វៀតណាមបាននាំចេញបទដ្ឋាននិង
សកម្មភាព។ នោះគឺ ការងារធ្វើនីមួយៗ​ពលករម្នាក់ៗក្នុងសង្គមមុនពេលធ្វើការ
ត្រូវមាន​ការត្រិះរិះ​ការ​គិតគូរសកម្មភាពដើម្បីគោលដៅមុនទុកឲ្យកើតគ្រោះថ្នាក់
ផ្ទុះអគ្គិភ័យជាដើម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ