បង្កើនការផ្សព្វផ្សាយស្តីអំពីវៀតណាមជាទីមកដល់ “សុវត្ថិភាព ស្និទ្ធស្នាល និងមាន គុណភាព”
|
រដ្ឋមន្រ្តី Hoang Tuan Anh ក្នុងកម្មវិធី "ប្រជាជនសួរ-រដ្ឋមន្រ្តីឆ្លើយ"
នាយប់ថ្ងៃទី១៧សីហា (រូបថតៈdantri.vn ) |
(VOVworld)- បង្កើនការផ្សព្វផ្សាយអំពីវៀតណាមជាទីមកដល់ “សុវត្ថិភាព ស្និទ្ធ
ស្នាលនិងមាន គុណភាព”។នេះជាមតិរបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេស
ចរណ៍វៀតណាមលោក Hoang Tuan Anh ក្នុងកម្មវិធី “ប្រជាជនសួរ-រដ្ឋមន្រ្តី ឆ្លើយ”
នាថ្ងៃទី១៧សីហា។ តាមលោក Hoang Tuan Anh ថា ក្នុងខែកក្កដាឆ្នាំ ២០១៤នេះ
ផ្នែកទេសចរណ៍វៀតណាមទទួលបានភ្ញៀវអន្តរជាតិចំនួន៤,៩លាន លើកនាក់
កើន១៦%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ តាមលោក Hoang Tuan Anh
ថា ដើម្បីជម្រុញល្បឿនកំណើនរបស់ផ្នែកទេចរណ៍វៀតណាម ក្នុងប៉ុន្មានខែចុងឆ្នាំ
២០១៤ និងបណ្តាឆ្នាំជាបន្ត ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាមបាន
ម្ចាស់ការ សកម្មអនុវត្តន៍ បណ្តាក្រុមដំណោះស្រាយ ដោយព្រមៗគ្នា។លោក
Hoang Tuan Anh បានលើកច្បាស់ថា៖
“ដំបូងបង្អស់គឺបង្កើនការងារឃោសនា ទាំងក្នុងប្រទេសនិងក្រៅប្រទេស
សំដៅផ្សព្វផ្សាយ អពីបរិយាកាសធ្វើអាជីវកម្ម រូបភាព វៀតណាមជាទីមកដល់
សុវត្ថិភាព ស្និទ្ធិស្នាល និងមានគុណភាព។ បន្តនោះ ផ្នែកទេសចរណ៍វៀតណាម
ត្រូវអនុវត្តន៍ ការងារពន្លឿន បើកទូលាយទីផ្សារទេសចរណ៍អន្តរជាតិទៅកាន់ទី
ផ្សារថ្មីៗ ។ ជាង នេះទៅទៀត ផ្នែកទេសចរណ៍វៀតណាម ត្រូវជម្រុញរាល់សកម្ម
ភាពដោយលើក ទឹកចិត្តឲ្យជនវៀតណាមធ្វើដំណើរទេចរណ៍ក្នុងប្រទេស”៕