ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៥ កញ្ញា គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយ
អនុប្រធានរដ្ឋសភា Huynh Ngoc Son ដែលបានទៅទស្សកិច្ចនិងធ្វើការងារ
នៅបារាំង។ គោលដៅនៃដំណើរទស្សកិច្ចនេះគឺសំដៅជំរុញទំនាក់ទំនងមិត្តភាព
សហប្រតិបត្តិការលើគ្រប់វិស័យរួមចំណែកបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
រវាងរដ្ឋសភាវៀតណាមជាមួយសភាបារាំងឲ្យបានខ្លាំងក្លាថែមទៀត។ ក្នុងរាល់
ជំនួបធ្វើការងារ អនុប្រធានរដ្ឋសភាវៀតណាម Huynh Ngoc Son បាន សង្កត់ធ្ងន់
ថា៖ វៀតណាមបន្តជំរុញយ៉ាងខ្លាំងបុព្វហេតុផ្លាស់ប្តូរថ្មីជាមួយសមទ្ធិផលល្អប្រសើ
សេដ្ឋកិច្ចអភិវឌ្ឍន៍ កិច្ចការពារប្រទេសជាតិរឹងមាំ ស្ថានភាពនយោបាយមាន
ចីរភាព។ វៀតណាមកំពុងបង្កើនសមហរណកម្មអន្តរជាតិលើគ្រប់វិស័យ ពិសេសគឺកិច្ចសហប្រតិត្តិការទ្វេភាគីនិងពហុភាគី ដើម្បីផលប្រយោធន៍ជាតិ
និងដោយឈរ លើគោលការណ៍មួលដ្ឋានរបស់ច្បាប់អន្តរជាតិ។
|
គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយ អនុប្រធានរដ្ឋសភា Huynh Ngoc Son ដែលបានទៅទស្សកិច្ចនិងធ្វើការងារ នៅបារាំង។ (Image: Internet) |
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារប្រទេសបារាំង Jean Ives Le Drian ភាគីបារាំងមាន
គោលបំណងថា៖ វៀតណាមគាំទ្របារាំងចូលរួមយន្តការបណ្ដារដ្ឋមន្ត្រី ការពារ
ប្រទេសអាស៊ាន (ADMM)។ តាមលោក Jean Ives Le Drian បន្តទៀតថា ៖ ភាគីទាំង
២ ត្រូវស្វែងរកវិធានការជាក់ស្តែងសំរាប់ព្រឹត្តិការណ៍ចំនួន ៣ គឺ កិច្ចប្រជុំចំរុះបារាំង-វៀតណាមអំពីការការពារប្រទេសដែលនឹងប្រព្រឹត្តទៅឆ្នាំ ២០១២ ការផ្លាស់ប្តូរអំពី
ការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំង ២ ឡើង កំរិតទំនាក់ទំនងដៃគូរ
យុទ្ធសាស្ត្រ និង ការរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវា បង្កើនទំនាក់ទំនង
ការទូតវៀតណាម-បារាំង។ក្រៅពីនេះគណៈប្រតិភូរដ្ឋសភាវៀតណាមបានជួបធ្វើការ
ជាមួយក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមរបស់ព្រឹទ្ធសភាបារាំង៕