បង្កើនសាមគ្គីភាពរវាងយុវជននៃគ្រប់ជំនឿសាសនា
(VOVWORLD) - នាព្រឹកថ្ងៃទី២៥ កក្កដា នៅរដ្ឋធានីហាណូយ ក្រុមអ្នកអង្កេតបម្រើ ការកសាងគំរោងការណ៍របស់ការិយាល័យនយោបាយស្ដីពី “ការបង្កើនសាមគ្គី ភាពរវាងបណ្ដាជំនឿសាសនានៅវៀតណាមនា បច្ចុប្បន្ន” បានជួបធ្វើការជាមួយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖TTXVN) |
(VOVworld) - នាព្រឹកថ្ងៃទី២៥ កក្កដា នៅរដ្ឋធានីហាណូយ ក្រុមអ្នកអង្កេតបម្រើ ការកសាងគំរោងការណ៍របស់ការិយាល័យនយោបាយស្ដីពី “ការបង្កើនសាមគ្គី ភាពរវាងបណ្ដាជំនឿសាសនានៅវៀតណាមនាបច្ចុប្បន្ន” បានជួបធ្វើការជាមួយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។ ផ្ដល់យោបល់ស្ដីពីការកសាងគំរោង ការណ៍ លោក Nguyen Phi Long លេខាមជ្ឈឹមសម្ព័ន្ធយុវជននិងជាប្រធាន សមាគមន៍យុវជនវៀតណាម បានឲ្យដឹងថា៖
“នាពេលខាងមុខ ចាំបាច់ត្រូវបង្កើនកិច្ចសហការរវាងស្ថាប័នគ្រប់គ្រងនានា ក្នុងការងារបណ្ដុះបណ្ដាលជំនាញនិងផ្គត់ផ្គង់ឯកសារ សំរាប់កម្មាភិបាលសំខាន់ៗ នៃចលនាជំនឿសាសនានានា។ បង្កើនកិច្ចសហការរវាងស្ថាប័ននិងសមាសភាព នានាក្នុងការងារឃោសនាអំពីគោលជំហរ គោលនយោបាយរបស់បក្សនិងរដ្ឋ ស្ដីពីជំនឿសាសនាសំរាប់សាសនិក។ ព្រមទាំង រៀបចំការជួបប្រាស្រ័យដើម្បី ផ្ទៀងស្ដាប់បំណងប្រាថ្នារបស់សាសនិក និងអ្នកមុខអ្នកការផងដែរ”។
នៅជំនួបធ្វើការនេះដែរ អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាមលោក Tran Thanh Man ប្រធានក្រុមអ្នកអង្កេត បានស្នើឲ្យ គណៈលេខាមជ្ឈឹមសម្ព័ន្ធយុវជន ចាំបាច់ត្រូវបំផុសចលនាដើម្បីយុវជននៃគ្រប់ ជំនឿសាសនាមានលក្ខណៈរួមវិភាគទានក្នុងការកសាងប្រទេសជាតិឲ្យ កាន់តែអភិវឌ្ឍន៍៕