បណ្ដាខេត្ត ក្រុងថែទាំបុណ្យតេតជូនប្រជាជន
(VOVWORLD) -នាថ្ងៃទី ២៧ ខែមករាលោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ លេខាគណកម្មាធិការទីក្រុងហូជីមិញបានអញ្ជើញទៅជូនពរបុណ្យតេត និងជូនអំណោយសម្រាប់ ពលករចំនួន ៥០ នាក់ និងប្រជាជនក្រីក្រចំនួន ១០០ គ្រួសារនៅខេត្ត Tra Vinh។ នៅក្នុងពិធីជូនអំណោយសម្រាប់គ្រួសារក្រីក្រនៅឃុំ Hoa Loi ស្រុក Chau Thanh នោះ លោក Nguyen Thien Nhan បានអះអាងថា បក្ស រដ្ឋ ក្រសួង និងស្ថានប័ននានាជានិច្ចកាលខិតខំប្រឹងប្រែង ក៏ដូចជាបង្កលក្ខណៈងាយស្រួលជូនប្រជាជន ទទួលអំណរបុណ្យតេតយ៉ាងកក់ក្ដៅ និងជីវភាពរស់នៅប្រកបដោយភាពល្អប្រសើរថែមទៀតផងដែរ។
លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ លេខាគណកម្មាធិការទីក្រុងហូជីមិញបានអញ្ជើញទៅជូនពរបុណ្យតេត និងជូនអំណោយសម្រាប់ ពលករ |
នាថ្ងៃទី ២៧ ខែមករា សហព័ន្ធពលករវៀតណាមនៅខេត្ត Tra Vinh បានរៀបចំកម្មវិធី បុណ្យតេតជួបជុំគ្នា ២០១៩ ជូនពលករ ដែលមានស្ថានភាពលំបាក។ នេះគឺជាឆ្នាំទី ៤ ជាបន្តបន្ទាប់ ហើយដែលសហព័ន្ធពលករខេត្ត Tra Vinh បានរៀបចំកម្មវិធី បុណ្យតេតជួបជុំគ្នា ជូនពលករ។ ក្នុងឱកាសនេះ សហព័ន្ធពលករTra Vinhបានប្រគល់អំណោយជាង ៥០០ ចំណែកជូនពលករ និងប្រគល់ផ្ទះ សហជីពចំនួន ៤ ខ្នងជូនពលករដែលមានស្ថានភាពលំបាក ។ លោកស្រី Le Thi Kim Chi អនុប្រធាន សហព័ន្ធពលករ ខេត្ត Tra Vinh បានឲ្យដឹងថា៖
“មានពលករចំនួន ៤ នាក់ ដែលជួបស្ថានភាពលំបាកខាងផ្ទះស្នាក់នៅ ហេតុដូច្នេះហើយ កម្មវិធីបុណ្យតេតជួបជុំគ្នាឆ្នាំនេះបានផ្ដោតសំខាន់លើការប្រគល់ផ្ទះស្នាក់នៅ។ ម៉្យាងវិញទៀត តាមរយៈការប្រគល់អំណោយបុណ្យតេតជូនពលករនោះ សហជីពគ្រប់ជាន់ថ្នាក់ ក៏ដូចជាសហព័ន្ធពលករខេត្តមានគោលបំណងចង់នាំមកនូវក្ដីសប្បាយរីករាយ ក្នុងឱកាសទទួលអំណរបុណ្យតេតយ៉ាងកក់ក្ដៅជាមួយគ្រួសារជូនពលករផងដែរ”។
នាថ្ងៃដដែល ប្រធានគណកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនព្រេត្រ (Pretr) និងជូនអំណោយសម្រាប់គ្រួសារកាតូលិក ដែលមានស្ថានភាពលំបាកនៅបាវ៉ាស់ហាណូយ ផងដែរ៕