បណ្ដាតំបន់ទទួលភ្ញៀវទេសចរណ៌នាដើមឆ្នាំ២០១៣

(VOV)_នារសៀលថ្ងៃទី ១ មករា នៅព្រលានយន្តហោះអន្តរជាតិ Da Nang (ភាគ​កណ្ដាលវៀតណាម) បានប្រព្រឹត្តទៅ ពិធីទទួលជើងហោះហើរដើម​ដំបូងមកដល់ទី
ក្រុង Da Nang ជាមួយភ្ញៀវទេសចរណ៍ចំនួន ​១៣០​នាក់​ មកពីសិង្ហបុរី។ ឆ្មាំ ២​០១២ ​ជាឆ្នាំជោគជ័យចំពោះផ្នែកទេសចរណ៍ ​ទីក្រុង ​Da Nang ក្នុងការធ្វើអាជីវកម្ម​ និង​បង្កើនចំនួនជើងហោះហើរត្រង់​មក​ដល់ Da Nang។ ទីក្រុងទទួលភ្ញៀវ​ទេសចរណ៍​បាន ១៦០ ពាន់នាក់ ​ដោយ​អាកាសចរណ៍ កើនពីរដង បើប្រៀបនឹងឆ្នាំ ២០១១ ។ 
លោកស្រី Annette Barton ភ្ញៀវទេសចរណ៍ មកពីអង់គ្លេស បានចែករំលែកថា÷

          “ នេះគឺជាលើកដំបូង ដែលខ្ញុំមកដល់ Da Nang។ ទើបដាក់​ជើង​ចុះ​ព្រលានយន្ត​ហោះ ខ្ញុំទទួលបានភាពស្និទ្ធស្នាល និងទឹកចិត្តស្រឡាញ់កកក្ដៅចំពោះភ្ញៀវ​របស់​ប្រជាជនវៀតណាម។ ​ខ្ញុំមកទេសចរណ៍នៅទីនេះ តាមរយះ​ការ​ឧទ្ទេសនាម របស់មិត្ត​១នាក់ និងខ្ញុំចង់ឃើលផ្ទាល់នូវ ភាពស្រស់ស្អាតរបស់​ទីក្រុង Da Nang ​ទៀតផង។​”

បណ្ដាតំបន់ទទួលភ្ញៀវទេសចរណ៌នាដើមឆ្នាំ២០១៣ - ảnh 1
ផ្នែកទេសចរណ៍ទីក្រុងហូជីមិញ ទទួលបានក្រុមភ្ញៀវទេសចរណ៍អន្តរជាតិចំនួន២ក្រុម រួមមាន ៤៥០នាក់មកពីអាលឺម៉ង់ និងហុកុង(http://vnexpress.net)


ក៏ក្នុងថ្ងៃដើមដំបូងរបស់ ឆ្នាំ ២០១៣ ផ្នែកទេសចរណ៍ទីក្រុងហូជីមិញ ទទួលបាន
ក្រុមភ្ញៀវទេសចរណ៍អន្តរជាតិចំនួន២ក្រុម រួមមាន ៤៥០នាក់​មកពី​អាលឺម៉ង់ និងហុកុង
 (ចិន)។ ក៏ ក្នុងសប្ដាហ៍ដើមដំបូងរបស់ឆ្នាំថ្មី Saigontourist នឹងទទួលភ្ញៀវទេសចរណ៍ ​និងនាវិកនាវាសមុទ្រអន្តរជាតិ SuperStar Aquarius ចំនួនជាង ៣ ០០០នាក់មកទស្សនា
 Ha Long ​នៅខេត្ត Quang Ninh (ភាគខាងជើងវៀតណាម)ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ