បណ្ដាប្រទេសអាស៊ានបង្កើនសមត្ថភាពសំរាប់អ្នកចរចារស្ដីពីបំរ៉ែបំរួលអាកាសធាតុ
|
សិក្ខាសាលាស្ដីពីការបង្កើនសមត្ថភាពចរចារបំរ៉ែបំរូលអាកាសធាតុអន្តរជាតិ (http://baodientu.bqp.vn/) |
(VOV)_សិក្ខាសាលាស្ដីពីការបង្កើនសមត្ថភាពចរចារបំរ៉ែបំរូលអាកាសធាតុអន្តរ ជាតិ សំរាប់បណ្ដាអ្នកចរចារនៃប្រទេសអាស៊ាននានា ត្រូវបានបើកនាព្រឹកថ្ងៃទី១៩សីហា នៅរដ្ឋធានីហាណូយប្រទេសវៀតណាម។ នៅទីនេះ បណ្ដាដំណាងនៃកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំនៅវៀតណាម (UNDP) បានចាត់ទុកថា៖ ប្រការសំខាន់បំផុតគឺបណ្ដាភាគីចូលរួមសន្ធិសញ្ញាក្របខ័ណ្ឌគំរោងអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីពីបំរ៉ែបំរួលអាកាសធាតុ ត្រូវគិតគូរអំពីបណ្ដាខ្លឹមសារចរ
ចារជាក់ស្ដែង។ ដើម្បីអនុវត្តបានប្រការទាំងនេះ បណ្ដាអ្នកចរចារត្រូវមានចំណេះ ដឹងដ៏ជ្រាលជ្រៅចំពោះបញ្ហាស្មុគ្រស្មាញនានា។ លោឝ Koos Neeffies ទីប្រឹក្សារ អំពីបំរ៉ែបំរួលអាកាសធាតុនៃកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិប្រចាំ នៅវៀត ណាម បានអោយដឹងថា៖
“សមត្ថភាពរបស់បណ្ដាអ្នកចរចាររបស់វៀតណាម បានកើនឡើងជាច្រើននា
ពេលកន្លងទៅ។ គេយល់អំពីបញ្ហាបំរ៉ែបំរួលអាកាសធាតុ និងមានសមត្ថភាពចរចារល្អ។ ប៉ុន្តែបណ្ដាប្រទេសអាស៊ានត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីទទួលបានការព្រមព្រៀងរួម៕”