បណ្ដាម្ចាស់ជំនួយបន្តសន្យាផ្ដល់ទុន ODA ដល់វៀតណាម
(VOVWORLD) -ម្ចាស់ជំនួយសុទ្ធតែបានវាយតម្លៃថា វៀតណាមបានប្រើប្រាស់ទុនកម្ចីប្រកដោយប្រសិទ្ធភាព ហើយនេះគឺជាមូលហេតុ ដែលម្ចាស់ជំនួយបន្តផ្ដល់ទុន ODA និងទុនកម្ចីអនុគ្រោះដល់វៀតណាម ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។
កិច្ចប្រជុំរវាងគណកម្មការ ជាតិទទួលបន្ទុកទុនជួយឧបត្ថម្ភការអភិវឌ្ឍផ្លូវការ (ODA) និងទុនកម្ចីអនុគ្រោះជាមួយធនាគារ ចំនួន ៦ ដែលជួយឧបត្ថម្ភដល់វៀតណាម (រូបថត៖VGP) |
នារសៀលថ្ងៃទី ១៧ ខែ មិថុនា នៅទីក្រុងហាណូយ លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម និងជាប្រធានគណកម្មការជាតិទទួលបន្ទុកទុនជួយឧបត្ថម្ភការអភិវឌ្ឍផ្លូវការ (ODA) និងទុនកម្ចីអនុគ្រោះ បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរវាងគណកម្មការ ជាមួយធនាគារ ចំនួន ៦ ដែលជួយឧបត្ថម្ភដល់វៀតណាម។ អញ្ជើញចូលរួមកិច្ចប្រជុំនេះ មានវត្តមានថ្នាក់ដឹកនាំក្រសួង ស្ថានប័ននានា ដែលជាសមាជិកនៃគណកម្មការ និងតំណាងម្ចាស់ជំនួយចំនួន ៦ គឺ៖ ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ធនាគារនាំចេញ នាំចូលកូរ៉េខាងត្បូង (KEXIM) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងធនាគារស្ថាបនាអាល្លឺម៉ង់ (KfW) ។
កិច្ចប្រជុំនេះសំដៅឯកភាពគ្នាលើរាល់វិធានការជំរុញបើកថវិកាចំណាយនៃប្រភពទុន ODA ទុនកម្ចីអនុគ្រោះ ក្នុងបរិបទ ដែលប៉ុន្មានឆ្នាំថ្មីៗនេះ អត្រាបើកថរិកាចំណាយរបស់ធនាគារទាំង៦ នេះបានថយចុះ។ ម្ចាស់ជំនួយសុទ្ធតែបានវាយតម្លៃថា វៀតណាមបានប្រើប្រាស់ទុនកម្ចីប្រកដោយប្រសិទ្ធភាព ហើយនេះគឺជាមូលហេតុ ដែលម្ចាស់ជំនួយបន្តផ្ដល់ទុន ODA និងទុនកម្ចីអនុគ្រោះដល់វៀតណាម ក្នុងប៉ុន្មានឆ្នាំកន្លងទៅ៕