បណ្ដាសកម្មភាពក្នុងទិវាអន្តរជាតិរបស់អ្នកស្ម័គ្រចិត្ត
|
បណ្ដាសកម្មភាពក្នុងទិវាអន្តរជាតិរបស់អ្នកស្ម័គ្រចិត្ត |
(VOV)_ នាព្រឹកថ្ងៃទី៥ ធ្នូ នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍
ទិវាអន្តរជាតិជនស្ម័គ្រចិត្ត (ថ្ងៃទី៥ ធ្នូ) បានប្រព្រឹត្តទៅទិវាស្ម័គ្រចិត្តជាតិ៖បេះដូងស្ម័គ្រចិត្ត ២០១៥ ដោយមានការចូលរួមរបស់អង្គភាពស្ម័គ្រចិត្តចំនួន៥០។ នៅទីនេះ បណ្ដា
អ្នកស្ម័គ្រចិត្តវៀតណាម ចូលរួមសកម្មភាពជាក់ស្ដែង និងសម្បូរបែប។ ចលនាស្ម័គ្រ
ចិត្តរបស់វៀតណាម ក្នុងរយៈពេលកន្លងទៅ បានប្រព្រឹត្តទៅយ៉ាងសម្បូរបែប និងច្នៃ
ប្រឌិតថ្មីជាច្រើន។ លោក Nguyen Phi Long លេខាមជ្ឈឹមសម្ព័ន្ធសមាគម និងជាប្រ
ធានមជ្ឈឹមសម្ព័ន្ធសមាគមយុវជនវៀតណាម បានអោយដឹងថា៖
“ សកម្មភាពស្ម័គ្រចិត្តរបស់វៀតណាមបំបេញបានយ៉ាងល្អការងារតភ្ជាប់ស
ហគមន៍ និងការចែករំលែកភារកិច្ច ការទទួលខុសត្រូវរវាងមិត្តយុវជន និងប្រជាជន
នៅតំបន់ជួយការលំបាក។ នេះគឺជាមូលដ្ឋានហ្វឹកហាត់របស់មិត្តយុវជននានា។”
ក៏ក្នុងព្រឹកថ្ងៃទី៥ ធ្នូ សម្ព័ន្ធសមាគមយុវជនវៀតណាមទីក្រុងហូជីមិញ បាន
រៀបចំទិវាអន្តរជាតិ បណ្ដាជនស្ម័គ្រចិត្ត លើកទី៣ផងដែរ៕