បណ្ដាសកម្មភាពនៅក្នុងពិធីបុណ្យវិហារស្តេចHung
(VOV)_នាព្រឹកថ្ងៃទី ៩ មេសា (គឺថ្ងៃទី១០ ខែទី៣ គិតតាមច័ន្ទគតិ) នៅមណ្ឌល
កេរ្តិ៍ដំណេលប្រវត្តិសាស្ត្រជាតិវិហារ ស្តេចHung ខេត្ត Phu Tho (ភាគខាងជើង វៀត ណាម) និងខេត្តចំនួន៤ តាងនាមអោយភាគខាងជើង ភាគកណ្ដាល ភាគខាងត្បូង
វៀត ណាមរៀបចំពិធីអូចធុប រំលឹកគុណបណ្ដាស្តេចHung ។ អញ្ជើញចូលរួមពិធីនេះ
មានសាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍គណៈលេខា លោក
Le Hong Anh សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការរណ
សិរ្យមាតុភូមិមជ្ឈឹមវៀតណាម លោក Nguyen Thien Nhan រួមជាមួយដំណាងបណ្ដា ក្រសួង ស្ថាប័នមជ្ឈឹម និងប្រជាជនគ្រប់ស្រទាប់។
|
ពិធីបុណ្យវិហារស្តេចHung(laodong) |
បន្ទាប់ពីពិធីការនានា នាថ្ងៃនេះដែរ សកម្មភាព ផ្សេងៗទៀត ដូចជា៖ ប្រកួត
វេចនំ អន្សោម នំ Day វាយស្គរស្ពាន់…។ល។ក៏បានរៀបចំឡើងផងដែរ។ពិសេស ក្នុង
ផ្នែកបុណ្យ ឆ្នាំនេះមានការចូលរួមរបស់ខែត្តចំនួន៣៤គឺ៖ Bac Ninh, Quang Binh, Vinh
Long និង Long An ហើយនាំមកនូវឈូតសម្ដែងសិល្បះដ៏វិសេសវិសាល ដូចជា៖
ច្រៀង Don Ca tai Tu ច្រៀង Quan Ho …។ល។
នាព្រឹកថ្ងៃទី ៩ មេសា នៅខ័ណ្ឌទី៩ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
បាន ប្រព្រឹត្តទៅពិធីអូចធុប រំលឹកគុណបណ្ដា ស្តេចHung និងត្រូវបានរៀបចំឡើង តាមរបៀបប្រពៃណី។ រួមជាមួយនោះ នៅទីនេះនៅប្រព្រឹត្តទៅសកម្មភាព វប្បធម៌ ជាច្រើនទៀតផង ដួចជា៖ សម្ដែងសិល្បះ សម្ដែងក្បាច់គុណប្រពៃណី …។ល។
មុននោះ នាយប់ថ្ងៃទី៨ មេសា នៅទីក្រុង Can Tho ( ភាគខាងត្បូងវៀតណាម) បានរៀបចំកម្មវិធីសិល្បះ ឆ្ពោះទៅទិវារំលឹកគុណ បណ្ដាស្ដេច Hung និងទទួលប័ណ្ណ
ស្ងើច សរសើរ សិល្បះ Don Ca Tai Tu។ កម្មវិធីមានប្រធានបទ៖ពីស្គរស្ពាន់ទៅដល់
ច្រៀង Don Ca Tai Tu ។ ក្នុងពិធីថ្នាក់ដឹកនាំប្រគល់ប័ណ្ណទទួលស្គាល់របស់
UNESCO ទទួល ស្គាល់ច្រៀង Don Ca Tai Tu ជាបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់
មនុស្សជាតិ សំរាប់ផ្នែកវប្បធម៏តំបន់។
ក៏ក្នុងក្របខ័ណ្ឌពិធីបុណ្យវិហារស្តេចHung ឆ្នាំ២០១៤នេះ នា រសៀលថ្ងៃទី ៨ មេសា គណប្រតិភូជនវៀតណាមនៅឯបរទេសចំនួន ៧០នាក់ មកពីប្រទេសនិង
តំបន់ដែនដីជាង២០ លើទូទាំង ពិភពលោក បានមានវត្តមាននៅវិហារស្ដេច Hung
ខេត្ត Phu Tho ដើម្បីអូចធុប រំលឹកគុណបណ្ដាស្ដេច Hung។ លោក Pham Minh Tien
ជនវៀតណាម នៅប្រទេសអូស្ត្រាលី បានអោយដឹងថា៖
“ ត្រូវបានចូលរួមពិធីលើកនេះ គណប្រតិភូយើងខ្ញុំនិងជនវៀត ណាមនានា
ដែល កំពុងរស់នៅនៅឯបរទេស សប្បាយរីករាយនាស់ និងជានិច្ចកាលឆ្ពោះទៅ
ស្រុកកំណើត។ ជនវៀតណាមនៅឯបរទេសគ្រប់រូប សុទ្ធតែមានគោលបំណង
រួមវិភាគចូលក្នុង ការកសាងស្រុកកំណើត ដើម្បីប្រទេសវៀតណាមកាន់តែសម្បូ
រុងរឿងពីមួយ ថ្ងៃទៅមួយថ្ងៃ៕”