បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាអាជីវករវៀតណាម
(VOV)_រំលឹកខួបអនុស្សាវរីយ៍ ទិវាអាជីវករវៀតណាម (ថ្ងៃទី១៣ តុលា) នាថ្ងៃទី
១១៣ តុលា នៅតំបន់ជាច្រើន ក្នុងទូទាំងប្រទេសវៀតណាមបានរៀបចំរាល់សកម្ម
ភាព ស្ងើចសរសើរអាជីវករ អង្គភាពអាជីវកម្ម ដែលមានការរួមវិភាគទានជាច្រើន
ចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ នាព្រឹកថ្ងៃទី ១៣ តុលា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) សម្ព័ន្ធសមាគម អង្គភាពអាជីវកម្ម ទីក្រុងបានរៀបចំ ពិធី អបអរសាទរ ទិវាអាជីវករវៀតណាម លើកទី ៨ ឆ្នាំ២០១២។ នៅទីនេះ បុគ្គលចំនួន
ជិត ៩០នាក់ ត្រូវបានស្ងើចសរសើរ កិត្តិនាម៖ អាជីវករទីក្រុងហូជីមិញឆ្នើម ឆ្នាំ
២០១២។ នេះគឺជាបណ្ដាអាជីវករដែលមានការខំប្រឹងប្រែងជាច្រើន ដើម្បីរក្សា និង អភិវឌ្ឍន៍ សកម្មភាព ផលិតកម្ម អាជីវកម្ម របស់អង្គភាពអាជីវកម្ម រួមចំណែកធ្វើអោយ
ស្ថិរភាពសេដ្ឋកិច្ច ប្រទេសជាតិ បង្កើតការងារធ្វើ អោយពលករ និងធានាសុខុមាល
ភាពសង្គម។ លោក Hoang Cao Tri នាយករង ក្រុមហ៊ុនភាគហ៊ុន Acecook Viet Nam ជាអាជីវករម្នាក់ ក្នុងចំណោមអាជិវករទីក្រុងហូជីមិញឆ្នើម ឆ្នាំ ២០១២ បានអោយ
ដឹងថា៖
“ ក្នុងសភាពការណ៍ ខឿនសេដ្ឋកិច្ចកំពុងជួបការលំបាកដូច្នេះ ពិធីស្ងើចសរសើរ នេះ បានផ្តល់កម្លាំងអោយយើងខ្ញុំ បន្តកសាងអង្គភាពអាជីវកម្មរបស់ខ្លួន ក៏ដូចជា ការ
រួមវិភាគ ទានអោយខឿនសេដ្ឋកិច្ចវៀតណាម។ ”
|
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាអាជីវករវៀតណាម(internet) |
ដោយប្រធានបទ៖ រក្សារយ៉ាងរឹងមាំ ទំនុកទុកចិត្ត ឆ្លងកាត់ការលំបាកសាកល្បង វេទិកាអាជីវករវៀតណាម ដែលត្រូវបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ១៣ តុលា នៅទីក្រុង
ហាណូយ។ថ្លែងមតិនៅទីនេះ លោកVu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហ កម្មវៀតណាម បានចាត់ទុកថា៖ក្នុងរយះពេលប៉ុន្មានខែចុងឆ្នាំ២០១២នេះ និងឆ្នាំ២០១៣
អង្គភាព អាជីវកម្មនានា នៅជួបការលំបាកជាច្រើន ដោយខឿនសេដ្ឋកិច្ចមិនទាន់ស្ដា
និងអភិវឌ្ឍន៍ឡើងវិញ។ នាពេលនោះ ក៏ត្រូវប្រឈមមុខនឹងការលំបាកផ្សេងៗទៀត នៃ
ដំណើការ ធ្វើសមាហរណកម្ម ដែលប្រព្រឹត្តទៅដ៏ខ្លាំងក្លាទៀតផង។ ដូច្នេះ អង្គភាពអាជី
វកម្ម ទាំងឡាយ ត្រូវលើកកំពស់ សមត្ថភាព ប្រកួតប្រជែង ដើម្បីសមស្របជាមួយ បរិស្ថានអាជីវកម្មថ្មី។
|
វេទិកាអាជីវករវៀតណាម:រក្សារយ៉ាងរឹងមាំទំនុកទុកចិត្ត ឆ្លងកាត់ការលំបាកសាកល្បង(internet)) |
នាយប់ថ្ងៃទី ១២ តុលា នៅខេត្តCan Tho ( ភាគខាងត្បូងវៀតណាម ) បានប្រព្រឹត្ត ទៅ កម្មវិធី៖ អះបអរសាទរ ទិវាអាជីវករវៀតណាម ថ្ងៃទី១៣តុលា។ តាមលោកNguyen
Trung Kien ប្រធានសមាគម អាជីវករវ័យក្មេង ទីក្រុងCan Tho បានអោយដឹងថា៖ក្នុងរយះ ពេលខាងមុខនេះសមាគមនឹងបន្ត ធ្វើរាល់សកម្មភាព តភ្ជាប់ ដើម្បីបង្កលក្ខណះអោយអង្គភាពអាជីវកម្ម ឧទ្ទេសនាមផលិតផល បើកទូលាយទីផ្សារនៅក្នុងនិងក្រៅប្រទេស៖
“ ក្នុងរយះពេលខាងមុខនេះ យើងខ្ញុំ នៅតែបន្ត ស្រាវជ្រាវ គោលនយោបាយដើម្បី ទាក់ទងជាមួយ រាល់ប្រភពទុនថ្មី ដើម្បីឧទ្ទេសនាម អោយអង្គភាពអាជីវកម្ម បន្តអនុវត្ត
រូប សណ្ឋាន៖ កាហ្វេនិស្សិត …ជាដើម។ បក្ស និងរដ្ឋ ជឿជាក់ជាច្រើនចំពោះអាជីវករវ័យ
ក្មេង ដូច្នេះ យើងខ្ញុំនឹងធ្វើអស់ពី(កម្លាំងកាយចិត្តរបស់ខ្លួនដើម្បីអភវិឌ្ឍន៍អង្គភាពអាជីវ
កម្មផង និងរួមចំណែកចូលក្នុងការអភិវឌ្ឍន៍រួម របស់ ប្រទេសជាតិទៀតផង៕ ”