បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៣៨ទិវារំដោះTruong Sa
(VOV)_ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៣៨ទិវារំដោះTruong Sa ( ថ្ងៃទី ២៩ មេសា) ក្រសួងការពារប្រទេស និងកងទ័ពជើងទឹកវៀតណាមបានរៀបចំសកម្ម
ភាពជាច្រើននៅលើប្រជុំកោះ Truong Sa ខេត្ត Khanh Hoa និងខេត្ត Ba Ria –Vung Tau។ នៅប្រជុំកោះ Truong Sa ពិធីមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍លើកទី៣៨ទិវារំដោះTruong Sa ត្រូវបានរៀបចំឡើងនៅកោះ Song Tu Tay, An Bang…។ល។ សំណង់ជាច្រើននៅ
បណ្ដាខេត្ត ទីក្រុង អង្គភាពអាជីវកម្មជួយជ្រោមជ្រែង ជូនកងទ័ពនៅ Truong Sa ត្រូវ
បានសម្រេច។
|
សិក្ខាសាលាអន្តរជាតិ÷ អធិបតេយ្យភាពចំពោះប្រជុំកោះចំនួនពីរគឺ Hoang Sa និង Truong Sa - លើផ្នែកប្រវត្តិសាស្ត្រ និងគតិយុត្តិ (internet) |
នាថ្ងៃទី ២៧ មេសា សិក្ខាសាលាអន្តរជាតិ ដោយប្រធានបទ÷ អធិបតេយ្យភាព
ចំពោះ ប្រជុំកោះចំនួនពីរគឺ Hoang Sa និង Truong Sa - លើផ្នែកប្រវត្តិសាស្ត្រ និង គតិ
យុត្តិ ត្រូវបានប្រារព្វឡើងនៅទីក្រុង Quang Ngai (ភាគកណ្ដាលវៀតណាម)។ សិក្ខា សាលាបានមានការចូលរួមរបស់ដំណាងចំនួនជាង៥០នាក់ ជាបណ្ដាអ្នកប្រាជ្ញ អន្តរ ជាតិ ជនវៀតណាមនៅឯបរទេស បណ្ដាអ្នកជំនាញការស្រាវជ្រាវជួរមុខនៅបណ្ដាម
ហាវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវមកពីអាមេរិក កាណាដា ហ្វីលីពិន និងវៀតណាម
…ជាដើម។ ថ្លែងមតិនៅទីនេះ បណ្ឌិត Pham Dang Phuoc នាយកមហាវិទ្យាល័យ
Pham Van Dong បានអោយដឹងថា÷
“ សង្ឃឹមថាបណ្ដាមតិរួមវិភាគទាន ពិភាគ្សានៅសិក្ខាសាលា នឹងរួមចំណែក បំភ្លឺនូវបញ្ហាទាក់ទិននានា ចំពោះអធិបតេយ្យភាពប្រវត្តិសាស្ត្រ កតិយុត្តិ ចំពោះប្រ
ជុំ កោះទាំងពីរ Hoang Sa និង Truong Sa៕ ”