បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហ្សឺណែវ ១៩៥៤

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហ្សឺណែវ ១៩៥៤ - ảnh 1
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហ្សឺណែវ ១៩៥៤

(VOV)_​ កិច្ចព្រមព្រៀង ហ្សឺណែវ ស្ដីពីការបញ្ចប់សង្គ្រាមនៅវៀតណាមត្រូវ​
បានចុះ​ហត្ថលេខាមុននេះ ៦០ឆ្នាំ ។ ក្នុងកិច្ចព្រមព្រៀងនេះ បារាំងបានទទួល​ស្គាល់ជាផ្លូវការនូវខឿនឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីរបស់​វៀតណាម និងដកទ័ពចេញពីវៀតណាម។ ស្ដីពីព្រឹទ្ធិការណ៍ប្រវត្តិសាស្ត្រនេះ ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានចាត់ទុកថា៖

        “ នៅសន្និសីទ ហ្សឺណែវ វៀតណាមបានធ្វើអ្វីៗទាំងអស់ដើម្បី​ធានា​ផល្បរ
យោជន៍​ជាតិ ផលប្រយោជន៍ខ្ពស់បំផុតរបស់វៀតណាម នោះគឺបង្ខំបារាំង​ត្រូវ​
ទទួល​ស្គាល់ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី។ នេះគឺជាមេ​រៀន​ធំបំផុត និងសំខាន់បំផុតដែលត្រូវបានដកស្រងពីសន្និសីទហ្សឺណែវ ​១៩៥៤ ​ស្ដីពីការបញ្ចប់សង្គ្រាមនៅវៀតណាម។”

        ពីការចរចារដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហ្សឺណែវ ១៩៥៤ 
ស្ដីពី​ការបញ្ចប់សង្គ្រាមនៅវៀតណាម ជាលទ្ធផលសំខាន់នៃការតស៊ូរបស់ប្រ
ជាជន​ទាំងមូល លើគ្រប់ជ្រុងជ្រោយ របស់បណ្ដាជ័យជំនះដ៏ភ្លឺស្វាង ជាជ័យ​ជំនះរបស់ការដឹកនាំដ៏វៀងវៃ របស់បក្សកម្មុយនីស្តវៀតណាម និងរដ្ឋាភិបាល
វៀតណាម​នាគ្រានោះ។ កិច្ចព្រមព្រៀង ហ្សឺណែវ ១៩៥៤ ជាលទ្ធផលនៃផែន
​មហាសាមគ្គី​ប្រជាជនទាំងមូល កងទ័ពទាំងមូល និងសាមគ្គីភាពអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ