បណ្ដាសន្និសីទនានាក្នុងក្របខ័ណ្ឌសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់(SOM ៣)
(VOVWORLD) -នាព្រឹកថ្ងៃទី ១៨ សីហា នៅទីក្រុងហូជីមិញ ក្នុងក្របខ័ណ្ឌសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់(SOM ៣) ចំណុះវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (APEC) និងបណ្ដាសន្និសីទទាក់ទិននានា សិក្ខាសាលាស្តីពី " ចែករំលែកការអនុវត្តល្អក្នុងវិស័យបទដ្ឋាន និងវាយតម្លៃការសមស្របស្ដីពីទីក្រុងឆ្លាតក្នុងតំបន់ APEC " ដែលរៀបចំឡើងដោយអនុគណៈកម្មការស្ដីពីបទដ្ឋាន និងសមស្របតាមបទដ្ឋាន (SCSC) ដោយមានការចូលរួមរបស់តំណាងប្រមាណ ១០០ នាក់ មកពីខឿនសេដ្ឋកិច្ច APEC នានា។
បណ្ដាសន្និសីទសីទនានាក្នុងក្របខ័ណ្ឌសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់(SOM ៣) |
នាព្រឹកថ្ងៃទី ១៨ សីហា នៅទីក្រុងហូជីមិញ ក្នុងក្របខ័ណ្ឌសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់(SOM ៣) ចំណុះវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (APEC) និងបណ្ដាសន្និសីទទាក់ទិននានា សិក្ខាសាលាស្តីពី " ចែករំលែកការអនុវត្តល្អក្នុងវិស័យបទដ្ឋាន និងវាយតម្លៃការសមស្របស្ដីពីទីក្រុងឆ្លាតក្នុងតំបន់ APEC " ដែលរៀបចំឡើងដោយអនុគណៈកម្មការស្ដីពីបទដ្ឋាន និងសមស្របតាមបទដ្ឋាន (SCSC) ដោយមានការចូលរួមរបស់តំណាងប្រមាណ ១០០ នាក់ មកពីខឿនសេដ្ឋកិច្ច APEC នានា។ នៅទីនេះ អង្គប្រជុំជាច្រើនមកពីបណ្ដា ខឿនសេដ្ឋកិច្ច APEC បានចែករំលែក ផ្លាស់ប្ដូរ ពិភាក្សាលើវិធានការកែលម្អជំរុញការអនុវត្តបណ្ដាបទដ្ឋាន និងយន្តការវាយតម្លៃ។ លោក Pham Le Cuongនាយកមជ្ឈមណ្ឌលបញ្ជាក់ការសមស្របចំណុះអគ្គនាយកដ្ឋានបទដ្ឋានរង្វាស់គុណភាពនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានឲ្យដឹងថា៖
"ខ្ញុំយល់ថាទីក្រុងឆ្លាត គឺជាទីក្រុងបច្ចេកវិទ្យាព័ត៌មាន ទីក្រុងឌីជីថល។ ប៉ុន្តែ ប្រសិនបើទីក្រុងគ្មានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គឺមិនអាចជាទីក្រុងឆ្លាតទេ។ ឧទាហរណ៍ថា ទីក្រុងមានឧស្ម័នកខ្វក់ សំរាម និងការកកស្ទះចរាចរណ៍ គឺមិនអាចហៅថាទីក្រុងឆ្លាតបានឡើយ។ បណ្ដាវិស័យទាំងនេះត្រូវប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ដូច្នេះទីក្រុងឆ្លាតលើពិភពលោកភាគច្រើនមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍”។
ក៏នាថ្ងៃទី ១៨ សីហា ក្នុងក្របខ័ណ្ឌសប្តាហ៍សន្តិសុខស្បៀងអាហារ និងកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពីសន្តិសុខស្បៀងអាហារ និងកសិកម្មប្រកបដោយនិរន្តរភាព បន្សាំនឹងបម្រែបម្រួលអាកាសធាតុចំណុះវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Can Tho បានប្រព្រឹត្តិទៅសន្និសីទស្ដីពីការកសាងប្រព័ន្ធផលិតកម្ម និងប្រើប្រាស់ផលិតផលកសិកម្មបន្សាំ - ទាក់ទងអន្តរផ្នែកប្រើប្រាស់ព័ត៌មានអាកាសធាតុបម្រើសន្តិសុខ ស្បៀងអាហារប្រកបដោយនិរន្តរភាព។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Linh Ngoc អនុរដ្ឋមន្រ្តីក្រសួងធនធាន និងបរិស្ថានបានឱ្យដឹងថា តាមរយៈសិក្ខាសាលានេះ វៀតណាមមានបំណងរួមជាមួយអង្គប្រជុំ អ្នកជំនាញការ អ្នកវិទ្យាសាស្រ្ត បណ្ដាអង្គការស្រាវជ្រាវនៅក្នុងនិងក្រៅប្រទេសស្វែងរកនូវដំណោះស្រាយទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ជួយឧបត្ថម្ភបណ្ដាខឿនសេដ្ឋកិច្ច APEC អនុវត្តល្អ និងទទួលបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នាពេលខាងមុខ។
ក៏នៅក្នុងក្របខ័ណ្ឌសកម្មភាពនៃសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ APEC លើកទី ៣ (SOM ៣) នាថ្ងៃទី ១៨ សីហា នៅទីក្រុងហូជីមិញ បណ្ដាញបណ្ដាស្ថានប័ន ប្រឆាំងអំពើពុករលួយនិងអនុវត្តច្បាប់របស់ APEC (ACT - NET) បានរៀបចំសន្និសីទស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាស្ថាប័នអនុវត្តច្បាប់នានាក្នុងការដកហូតទ្រព្យសម្បត្តិឡើងវិញ៕