បណ្ដាសមាជិកសភាអន្តរជាតិវាយតំលៃខ្ពស់ចំពោះកិច្ចគាំពារ ថែទាំសុខភាពសំរាប់នារីនិងកុមាររបស់វៀតណាម

(VOV)_ នាព្រឹកថ្ងៃទី៣១ មិនា នៅទីក្រុងហាណូយ ​ក្នុងកិច្ចប្រជុំពិភាក្សា ​​អំពី៖ សិទ្ធិ
មូលដ្ឋានក្នុងការទទួលសេវាកម្មសុខាភិបាល៖តួនាទីរបស់រដ្ឋសភា​ក្នុងការដោះ
ស្រាយការលំបាកសាកល្បង ដើម្បីធានាសុខភាពសំរាប់នារីនិងកុមារ បណ្ដាសមាជិក សមាជិកាសភាបានសង្កត់ធ្ងន់ទៅលើ​ការលំបាកសាកល្បងនានា​ និង
នាំចេញ​ឧទាហរណ៍ជាក់ស្ដែង ​អំពីការ​ផ្តល់សេវាកម្មសុខាភិបាលសំដៅធានាសុខ
ភាពសំរាប់នារីនិងកុមារ ក្រោយឆ្នាំ ២០១៥។

បណ្ដាសមាជិកសភាអន្តរជាតិវាយតំលៃខ្ពស់ចំពោះកិច្ចគាំពារ ថែទាំសុខភាពសំរាប់នារីនិងកុមាររបស់វៀតណាម - ảnh 1
បណ្ដាសមាជិកសភាអន្តរជាតិវាយតំលៃខ្ពស់ចំពោះកិច្ចគាំពារ ថែទាំសុខភាពសំរាប់នារីនិងកុមាររបស់វៀតណាម


          នៅទីនេះ គណៈប្រតិភូវៀតណាមបានឧទ្ទេសនាអំពីបណ្ដាសមិទ្ធិ​ក្នុង​ការអនុ
វត្តគោលដៅសហសវត្ស៍ របស់អង្គារសហប្រជាជាតិ ក្នុងវិស័យថែទាំ​សុខភាពសំ
រាប់នារីនិងកុមារ …លៗ។

          លោកស្រី Hon. Rosaline J.Smith សមាជិកាសភា សេរ៉ាឡេអូនបានវាយ​តំលៃ
ខ្ពស់ ចំពោះសមិទ្ធិទាំងនេះរបស់វៀតណាម ហើយអះអាងថា៖ ប្រការនេះ​មិនមែន
ជាប្រទេសណាក៏ធ្វើបានដែរ។

          “ វៀតណាមអនុវត្តល្អនូវ​ការងារសមភាពភេទ។ ខ្ញុំឃើញថា៖ នារីវៀតណាម
ទទួល​បណ្ដាដំណែងខ្ពស់ក្នុងរដ្ឋសភា ដូចជា៖ អនុប្រធានរដ្ឋសភាវៀតណាម ហើយ
លោកស្រីរូបនេះទើបនឹងបាន​ជ្រើសតាំងជាប្រធានសមាជិកាសភា IPU ។ ខ្ញុំចាត់
ទុកថា៖ ​វៀត​ណាម​កំពុងដើរចំទិស និងសម្រេចបណ្ដាគោលដៅអភិវឌ្ឍន៍សហស្ស
វត្ស៍យ៉ាង​ឆាប់ៗ។”

          រីឯ លោកស្រី Ellen Prins សមាជិកាសភាអាហ្វ្រីកខាងត្បូង បានចាត់ទុកថា៖ 

          “ នៅអាហ្វ្រីកខាងត្បូង យើងខ្ញុំបានអនុវត្តគោលនយោបាយជាច្រើន អំពីកា
រ​ថែទាំសុខភាពសំរាប់នារី កុមារ ជាពិសេសគឺបណ្ដាអ្នកកើតជំងឺ HIV/AIDS។ យើង
ខ្ញុំយកចិត្តទុកដាក់ដល់ការងារបង្ការ ប្រយុទ្ធប្រឆាំងឆ្លង HIV ដោយវិធានការ​ជាក់
​ស្ដែង​។ ​ប៉ុន្តែ មកដល់​ទីនេះ តាមរយៈបណ្ដាវេទិកា សន្និសីទធំៗដូច្នេះ ខ្ញុំចាត់ទុក
ថា៖ អាហ្វ្រីកខាងត្បូងអាច​រៀនសូត្របទពិសោធន៍ជាច្រើន ពីវៀតណាម។”

          នាថ្ងៃនេះដែឬ គណៈកម្មាធិការអចិន្ត្រៃយ៍អំពីសន្តិភាព សន្តិសុខអន្តរជាតិនិងគណៈកម្មាធិការអចិន្ត្រៃយ៍អំពីការអភិវឌ្ឍន៍ចីរភាពហិរញ្ញវត្ថុ និងពាណិជ្ជកម្មគ្រោង
អនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីសង្គ្រាមលើបណ្ដាញអីនធឺណែត ការងារគ្រប់
គ្រងប្រភពទឹកមុនពេលដាក់ជូនសម័យពេញអង្គ IPU នាថ្ងៃទី១មេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ