បណ្ដាអង្គភាពអាជីវកម្មអាមេរិកមានបំណងស្វែងយល់អំពីបរិយាកាសវិនិយោគរបស់វៀតណាម

                       
បណ្ដាអង្គភាពអាជីវកម្មអាមេរិកមានបំណងស្វែងយល់អំពីបរិយាកាសវិនិយោគរបស់វៀតណាម - ảnh 1
រូបថត

        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅសឹង្ហបុរីចាប់ពីថ្ងៃទី​២៧​
ដល់២៩មេសា រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Bui Quang
Vinh បានជួបធ្វើការជាមួយអង្គភាពអាជីវកម្មអាមេរិកមួយចំនួនដែលជា​សមាជិក​របស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅសឹង្ហបុរី (AmCham Singapore)។ នៅការ
ជួបសន្ទនា បណ្ដាអង្គភាពអាជីវកម្មមានបំណងស្វែង​យល់​បន្ថែមអំពីបរិយាកាស
វិនិយោគរបស់វៀតណាមក្នុងរយៈពេលកន្លងមក បណ្ដា​ផ្នែក​ដែលវៀតណាមចង់
ទាក់ទាញវិនិយោគបរទេសក៏ដូចជាឱកាសនិងការ​សាកល្បងវិនិយោគចូលមក
វៀតណាម។ ថ្លែងមតិនៅពិធីធ្វើការនេះ រដ្ឋមន្ត្រី Bui Quang Vinh បានស្នើរ AmCham
Singapore សហការជាមួយស្ថាប័នមានសម័ត្ថ​កិច្ច​វៀតណាមដើម្បីកសាងកាណាល់
ផ្លាស់ប្តូរព័ត៌មានតភ្ជាប់វិនិយោគិនអាមេរិក​មានទីស្ដីការដំបន់នៅសឹង្ហបុរី។ រដ្ឋមន្ត្រីក៏
ស្នើរ AmCham Singapore បន្តគាំទ្រ​បញ្ចប់ការចរចារនិងចុះហត្ថលេខាលើកិច្ច
ព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP)។

        រីឯលោកស្រី Judith Fergin នាយកគ្រប់គ្រង AmCham Singapore បានឲ្យ​ដឹង​ថា វៀតណាមជាទីផ្សារមានសក្ដានុភាពដោយសារមានចំណាយទាបជាង។ បណ្ដា
ដៃគូរមានសក្ដានុភាពកំពុងយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម។ លោក​ស្រីក៏
ស្នើររដ្ឋាភិបាលវៀតណាមសុក្រិដ្ឋចុះហត្ថលេខានិងអនុម័តលើ TPP ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ