បន្តម្ចាស់ការធានាតុល្យភាពថវិកានិងអនុវត្តន៍គោលដៅពីរដើរទន្ទឹមគ្នា៖ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ច
(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្ដីពីការបូកសរុបការងារហិរញ្ញវត្ថុ ថរិការដ្ឋក្នុងឆមាសទី ១ ឆ្នាំ ២០២០ អនុវត្តន៍ភារកិច្ចការងារក្នុងឆមាសទី ២ ឆ្នាំ ២០២០ ។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ នា យករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖“យើងចាំ បាច់ ត្រូវបន្តតាមដានស្ថានភាពអន្តរជាតិ និងក្នុងប្រទេស ព្រមទាំងចាត់វិធានការ ឲ្យបានសមស្រប ដើម្បីបន្តអនុវត្តន៍គោលដៅពីរដើរទន្ទឹមគ្នា ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតយ៉ាងប្ដូរផ្ដាច់ផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង។ ខ្ញុំស្នើឲ្យក្រសួងហិរញ្ញវត្ថុ និងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីអនុវត្តន៍ភារកិច្ចសំខាន់ៗចំនួន ៣គឺ៖ ធានាការប្រមូល និងចំណាយថវិកា ដែលបានដាក់ចេញ។ ទីពីរគឺ ធានាប្រភពកម្លាំងហិរញ្ញវត្ថុចាំបាច់ ដើម្បីជួយសម្រួលការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ទីបីគឺរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសេដ្ឋកិច្ចស្នូល។ នេះគឺជាមូលដ្ឋានគ្រឹះបំផុត ក្នុងបរិបទ ដែលប្រទេសជាតិ និងពិភពលោក មានបម្រែបម្រួលម៉ាក្រូសេដ្ឋកិច្ចជាច្រើននោះ“។
រីឯរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung បានឲ្យដឹងថា នាដើមឆ្នាំ ២០២០ ទោះបីជាសេដ្ឋកិច្ចវៀតណាមរងផលប៉ះពាលដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែវៀតណាមនៅតែរក្សាបានតុល្យភាពសំខាន់ៗលើវិស័យសេដ្ឋកិច្ច រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខសង្គមផងដែរ៕