បំផុសខែកំពូលដើម្បីជនក្រីក្រឆ្នាំ២០១៤
(VOVworld) - នាព្រឹកថ្ងៃទី១៧តុលា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាម បានរៀបចំពិធីបំផុសខែកំពូលដើម្បីជនក្រីក្រឆ្នាំ២០១៤ (ពីថ្ងៃទី១៧តុលាដល់ទី១៨វិច្ឆិកា)។ក្នុងរយៈពេល៩ខែកន្លងទៅ បណ្ដាអង្គការ បុគ្គល
នៅក្នុងនិងក្រៅប្រទេសបានរៃអង្គាសទឹកប្រាក់ចំនួន២ពាន់លានដុងសំរាប់ជួយ
ជ្រោមជ្រែង ជនក្រីក្រនិងតំបន់ក្រីក្រ ក្នុងការជួយឧបត្ថម្ភកសាងផ្ទះចំនួន១១ពាន់ខ្នង
សំរាប់គ្រួសារក្រីក្រ និងជួយឧបត្ថម្ភប្រភពទុនសំរាប់គ្រួសារក្រីក្រចំនួន៥៥ពាន់
គ្រួសារដើម្បីអភិវឌ្ឍន៍ផកិកម្ម។
|
បណ្ដាអង្គភាពអាជីវកម្ម បុគ្គល អង្គការ ជួយជ្រោមជ្រែងជនក្រីក្រក្នុងពិធីបំផុសនេះ |
ថ្លែងមតិនៅពិធីនេះ សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានចាត់ទុកថា ក្នុង
រយៈពេល១៤ឆ្នាំកន្លងទៅ ដោយមានអត្ថន័យខាងនយោបាយ សង្គម និងមនុស្ស
ធម៌ដ៏ជ្រាលជ្រៅ ទិវាចលនាដើម្បីជនក្រីក្រ ត្រូវបានគ្រប់ក្រសួង ស្ថាប័ន អង្គភាព
អាជីវកម្មនិងស្រទាប់ប្រជាជននៅក្នុងនិងក្រៅប្រទេសជួយជ្រោមជ្រែងនិងទទួល
លទ្ធផលល្អ។លោក បានអះអាងថា៖
“លទ្ធផលនៃទិវាចលនារដើម្បីជនក្រីក្រ មិនត្រឹមតែរួមចំណែកថែទាំអំពីផ្នែកសម្ភារៈ
ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវក្ដីសប្បាយរីករាយនិងឱកាសរួចផុតពីភាពក្រីក្រ
សំរាប់គ្រួសារក្រីក្ររាប់លានគ្រួសារ ក៏ដូចជាបង្កើនផែនមហាសាមគ្គីភាពជាតិ
ទាំងមូលផងដែរ”។
|
តំណាងវិទ្យុសំលេងវៀតណាមជួយជ្រោមជ្រែងទឹកប្រាក់ចំនួន៣០លានដុងនៅពិធីបំផុស |
នៅពិធីនេះដែរ លោក Nguyen Thien Nhan ក៏បានអំពាវនាវឲ្យបណ្ដាក្រសួង
ស្ថាប័ន ជួនរួមជាតិ យុទ្ធជនទូទាំងប្រទេស ជនវៀតណាមនៅក្រៅប្រទេស និង
អង្គភាពអាជីវកម្ម បុគ្គលនានា បន្តជួយជ្រោមជ្រែងទិវាចលនារដើម្បីជនក្រីក្រ
យ៉ាងខ្លាំងក្លាថែមទៀត៕