បំផុសយុទ្ធនាការម៉ោងផែនដី២០១៦ជាផ្លូវការ
|
បំផុសយុទ្ធនាការម៉ោងផែនដី២០១៦ជាផ្លូវការ |
(VOV)_ដោយប្រធានបទ៖ សកម្មភាពតិច អត្ថន័យធំ យុទ្ធនាគារម៉ោងផែនដី
ជាពិសេសគឺសកម្មភាពបិទភ្លើង និងឧបករណ៍អគ្គីសនីមិនចាំបាច់ក្នុងរយៈពេលមួយ
ម៉ោង ចាប់ពីម៉ោង២០និង៣០នាទីដល់ម៉ោង២១និង៣០នាទី នៅវៀតណាមនិងប្រ
ទេសនានាលើពិភពលោក នាថ្ងៃទី១៩មិនា។ នេះគឺជាឆ្នាំទី៨ដែលវៀតណាមជួយជ្រោមជ្រែង យុទ្ធនាការម៉ោងផែនដី និងក៏ជាឆ្នាំទី៥ ក្រសួងឧស្សាហ ពាណិជ្ជកម្ម
វៀតណាមទទួលរៀបចំកម្មវិធីនេះ។
នាព្រឹកថ្ងៃទី៥មិនា ពិធីប្រកាស និងបំផុសយុទ្ធនាការម៉ោងផែនដី ២០១៦ ត្រូវ
បានប្រារព្វឡើង នៅទីក្រុងហាណូយ។ ស្ដីអំពីអត្ថន័យនៃប្រធានបទ៖ សកម្មភាព
តិច អត្ថន័យធំ នៃយុទ្ធនាការម៉ោងផែនដីឆ្នាំនេះ លោក Trinh Quoc Vu ប្រធាននា
យកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសន្សំសំចៃថាមពល នៃក្រសួងឧស្សាហ
ពាណិជ្ជកម្មវៀតណាម បានអោយដឹងថា៖
“តាមរយៈប្រធានបទនេះ យើងខ្ញុំមានគោលបំណងផ្ញើសារទៅកាន់ប្រជាជន
គ្រប់រូប សហគមន៍ និងសង្គមទាំងមូល ថា យើងម្នាក់ៗ ត្រូវរួមដៃជាមួយគ្នា ចាប់
ផ្តើមពីសកម្មភាពតូចតាច ដូចជា៖ បិទឧបករណ៍អគ្គីសនីក្នុងពេលមិនប្រើប្រាស់
ប្រើប្រាស់ទឹកស្អាតដោយសន្សំសំចៃ និងប្រសិទ្ធិភាព និងការពារបរិស្ថាន។ ពី
សកម្មភាពតូចតាចនេះ ប្រសិនបើយើងទាំងអស់គ្នាអនុវត្តបាន ប្រទេសយើង
នឹងកាន់តែអភិវឌ្ឍន៍ផង និងការពារបាននូវបរិស្ថានទៀតផង៕”