|
សមាគមជនរងគ្រោះដោយជាតិគីមី ពុលព័រណ៌លឿងទុំ / Dioxin ទីក្រុង Da Nang |
(VOV)_ ជួយជ្រោមជ្រែងេចលនា៖ បុណ្យចូលឆ្នាំថ្មី ដើម្បីជនរងគ្រោះដោយជាតិ
គីមីពុលព័រណ៌លឿងទុំ/ Dioxin ២០១៥ ដោយសមាគមជនរងគ្រោះដោយជាតិគីមី ពុលព័រណ៌លឿងទុំ / Dioxin ទីក្រុង Da Nang ( ភាគកណ្ដាលវៀតណាម) បំផុស
ឡើង នាព្រឹកថ្ងៃទី២០ មករា បណ្ដាអង្គការ អង្គភាពអាជីវកម្ម បុគ្គលបានជួយឧបត្ថម្ភ
ជាទឹកប្រាក់ចំនួនជិត១,៥ពាន់លានដុង និងអំណោយរាប់ពាន់ចំណែក ដើម្បីរួមដៃថែ
ទាំបុណ្យចូលឆ្នាំថ្មីសំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រណ៌លឿងទុំនៅក្នុងភូមិ
សាស្ត្រទីក្រុង។ លោកស្រី Nguyen Thi Hien ប្រធានសមាគមជនរងគ្រោះដោយ ជាតិគីមីពុលព័រណ៌លឿងទុំ / Dioxin ទីក្រុង Da Nang បានអោយដឹងថា៖
“ ១០ឆ្នាំកន្លងទៅ ប្រសិនបើគ្មានការរួមដំណើរ ចែករំលែកពីបណ្ដាអង្គការ បុគ្គល
នៅក្នុងនិងក្រៅប្រទេស គឺយើងមិនអាចរក្សារបានការថែទាំចំពោះជនរងគ្រោះដោយ
ជាតិគីមីពុលព័រណ៌លឿងទុំ / Dioxin លើកទឹកចិត្ត និងជួយឧបត្ថម្ភគេឈានទៅខាង
មុខបានឡើយ។ បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៥ជិតមកដល់ហើយ យើងខ្ញុំមាន
គោលបំណងថាបណ្ដាសម្បុរសជននៅក្នុងនិងក្រៅប្រទេសរួមដៃជួយឧបត្ថម្ភជាអំ
ណោយតេតដើម្បីជនរងគ្រោះទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយល្អប្រសើជាង៕”