ប្រកាសជាសាធារណះរបាយការណ៍ជាតិអំពីជីវសាស្ត្រ​ចម្រុះ

  (VOV)_នាថ្ងៃទ ៣០តុលា នៅទិក្រុងហាណូយ ក្រសួងធនធាន បរិស្ថានវៀតណាម
 បានប្រកាសជាសាធារណះ របាយការណ៍ជាតិ អំពីជីវសាស្ត្រ​ចម្រុះ ឆ្នាំ ២០១១ របស់
វៀតណាម។ របាយការណ៍នេះគឺជាសៀវភៅណែនាំ ជួយឧបត្ថម្ភបណ្ដាស្ថាប័នមជ្ឈឹម  និងតំបន់ក្នុងដំណើការកសាងគំរោងការ ​ផែនការ និងកម្មវិធីអភិរក្ស  ជីវសាស្រ្ត ចម្រុះ  រួមជាមួយបណ្ដាបញ្ហាការពារ​បរិស្ថានផ្សេងៗទៀត និងការបង្ការទប់ទល់នឹងការ ប្រែ ប្រួលអាកាសធាតុ រួមចំណែក​អនុវត្តគោលដៅអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរ
ភាព។ ទន្ទឹមនឹងនោះ វាក៏ជា​ឯកសារស្រាវជ្រាវ បំរើការងារសិក្សារ ស្រាវជ្រាវវិទ្យាសាស្ត្រ ​បណ្តុះបណ្ដាល និងបំរើសហគមន៍។

នៅក្នុងពិធីនេះ ក្រសួងធនធាន និងបរិស្ថានក៏បានរៀបចំសិក្ខាសាលា ផ្តល់មតិអំពី
សេចក្ដីព្រាង យុទ្ធសាស្ត្រជាតិអំពីជីវសាស្ត្រចម្រុះ ដល់ឆ្នាំ ​២០២០ ទស្សនះវិស័យដល់
ឆ្នាំ ២០៣០ ​ផងដែរ៕

ប្រកាសជាសាធារណះរបាយការណ៍ជាតិអំពីជីវសាស្ត្រ​ចម្រុះ - ảnh 1
សិក្ខាសាលាផ្តល់មតិអំពីសេចក្ដីព្រាង យុទ្ធសាស្ត្រជាតិអំពីជីវសាស្ត្រចម្រុះដល់ឆ្នាំ ​២០២០ ទស្សនះវិស័យដល់ឆ្នាំ២០៣០(Chinhphu.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ