ប្រកាសសេចក្ដីសម្រេចចិត្តស្ដីអំពីការបង្កើតក្រុមសមាជិកសភាវ័យក្មេង
|
ប្រកាសសេចក្ដីសម្រេចចិត្តស្ដីអំពីការបង្កើតក្រុមសមាជិកសភាវ័យក្មេង |
(VOV)_នាថ្ងៃទី២៧មិនា ពិធីប្រកាសសេចក្ដីសម្រេចចិត្ត ស្ដីអំពីការបង្កើតក្រុមសមា
ជិកសភាវ័យក្មេង របស់រដ្ឋសភា នីតិកាលទី១៣ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភាចេញផ្សាយ បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។ ការបង្កើតក្រុមសមា
ជិកសភាវ័យក្មេងគឺសំដៅបង្កើតវេទិកា១សំរាប់បណ្ដាសមាជិកសភាវ័យក្មេងជួប
ប្រាស្រ័យ ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍។
ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong
បានសង្កត់ធ្ងន់ថា៖ការចូលរួមរបស់ជំនាន់វ័យក្មេង ក្នុងសកម្មភាពរបស់រដ្ឋសភា និង
ស្ថានប័ននានាដោយប្រជាជនជ្រើសតាំង ដើរតួនាទីកាន់តែសំខាន់ពី១ថ្ងៃទៅ១ថ្ងៃ។
ដើម្បីក្រុមសមាជិកសភាវ័យក្មេងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាព អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានស្នើក្រុមសមាជិក ត្រូវស្ថិរភាពយ៉ាងឆាប់ៗ
ចេញផ្សាយបែបបទធ្វើសកម្មភាពចែករំលែកភារកិច្ចសំរាប់សមាជិកម្នាក់ៗ កសាង
ផែនការធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាព៕