បារាំងផ្តល់ជំនួយទឹកប្រាក់២៥លានអឺរូសម្រាប់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅវៀតណាម
|
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថតៈ TTXVN) |
(VOVworld)-កិច្ចព្រមព្រៀងឥណទានមានតម្លៃ២៤,៥លានអឺរ៉ូនិងកិច្ចព្រមព្រៀង
ផ្តល់ជំនួយឥតសំណង់មានតម្លៃ៥មឺនអឺរ៉ូសម្រាប់គំរោងការណ៌ “វិនិយោគអភិវឌ្ឍន៌
បណ្តាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមានគុណភាពខ្ពស់” ទើបនឹងបានក្រសួង
ហិរញ្ញវត្ថុវៀតណាម និងស្ថាប័នអភិវឌ្ឍន៌បារំាងប្រចាំ នៅហាណូយចុះហត្ថលេខា
នាថ្ងៃទី២៦តុលា។ គំរោងការណ៌នេះ ផ្តល់ជំនួយ ឲ្យសាលាបណ្តុះបណ្តាលវិជ្ជា
ជីវៈចំនួន៥ ក្នុងនោះមានសាលា២គ្រោងនឹងក្លាយ ទៅជាសាលាគុណភាពខ្ពស់
តាមបទដ្ឋានអន្តរជាតិ គឺសាលាជាន់ខ្ពស់បច្ចេកទេស បច្ចេកវិទ្យា Lilama 2នៅ
ខេត្ត Dong Naiជាដើម។ ខ្ទង់ជំនួយចំនួន២នេះ សម្តែងនូវការខំប្រឹងប្រែងរួម
របស់រដ្ឋាភិបាលវៀតណាម រដ្ឋាភិបាលបារំាង និងស្ថាប័នអភិវឌ្ឍន៌បារំាងសំដៅ
ជួយឧបត្ថម្ភវៀតណាមអនុវត្តន៌គោលដៅ១ក្នុង បណ្តាគោលដៅសំខាន់នៃយុទ្ធ
សាស្រ្ត អភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមឆ្នាំ២០១១-២០២០ផងដែរ៕