ប្រជាជនគ្រប់ស្រទាប់គាំទ្របណ្ដាដំណោះស្រាយកសាងបក្ស
សន្និសិទកម្មាភិបាលទូទាំងប្រទេសយល់ជ្រួតជ្រាប លាតត្រដាងអនុវត្តសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១ របស់បក្សកម្មុយនីស្តវៀតណាម បានបិទ នាថ្ងៃទី 29 កុម្ភះ នៅទីក្រុងហាណូយ។ បណ្ដាខ្លឹមសារដែលបាននាំចេញក្នុងសន្និបាតលើកនេះ ទទួលបានការគាំទ្ររបស់បណ្ដាកម្មាភិបាល បក្ខជន និងប្រជាជន។ លោក Pham Van Kien ប្រជាជនម្នាក់នៅទីក្រុង Da nang (ភាគកណ្ដាលវៀតណាម) បានអោយដឹងថា៖”ក្នុងប្រការចំនួន 19 ដែលបក្ខជនមិនបានធ្វើ គឺប្រការដែលខ្ញុំពេញចិត្តបំផុតគឺ ប្រការដែលទាក់ទិនដល់ការខ្វះការទទួលខុសត្រូវ ជួយបិទបាំង រាយការណ៏មិនត្រឹមត្រូវ អំពើពុករលួយ ជាដើម…ក្នុង សេចក្តីសំរេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី4 នីតិកាលទី 11 លើកនេះ អគ្គលេខាបក្ស បានប្តេជ្ញាចិត្តកសាង និងកែលំអរបក្ស។