ប្រធានរដ្ឋជួបសន្ទនាជាមួយអភិបាលខេត្ត Primorie (រុស្ស៊ី)

ប្រធានរដ្ឋជួបសន្ទនាជាមួយអភិបាលខេត្ត Primorie (រុស្ស៊ី) - ảnh 1
ប្រធានរដ្ឋជួបសន្ទនាជាមួយអភិបាលខេត្ត Primorie (រុស្ស៊ី)

          (VOV)_នាថ្ងៃទី២៩មិនា នៅក្នុងជំនួបសន្ទនាជាមួយលោក V.Miklushevskiy
អភិបាលខេត្ត Primorie (រុស្ស៊ី) ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅ​វៀត
ណាម​ ប្រធានរដ្ឋ លោក Truong Tan Sang បានវាយតំលៃខ្ពស់នូវលទ្ធផល​ធ្វើការ
រវាងលោកអភិបាលខេត្ត Primorie ជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយ។ ប្រធានរដ្ឋ 
លោក Truong Tan Sang បានចាត់ទុកថា៖ ទំនាក់ទំនងសហប្រតិបត្តិ​ការ​រវាងខេត្ត Primorie និងវៀតណាម ក្នុងរយៈពេលកន្លងទៅបានមានការផ្លាស់ប្តូរ​សកម្មជា
ច្រើន។ ប្រធានរដ្ឋបានស្នើអោយរដ្ឋអំណាចខេត្ត Primorie បើកទូលាយ​ទីផ្សារ 
តភ្ជាប់ជាមួយតំបន់ជំវិញនានា ដើម្បីទំនិញវៀតណាមជ្រាតចូលរុស្ស៊ី។ ​ប្រធាន
រដ្ឋក៏បានអះអាងថា៖ គ្រប់ក្រសួង ស្ថាប័នវៀតណាមនឹងបង្កលក្ខណះ​ងាយស្រួល
បំផុត ដើម្បីអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបង្កើន​កិច្ចសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ