ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាជាមួយអាជីវករវ័យក្មេងគំរូ
(VOV) /  
|
ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាជាមួយអាជីវករវ័យក្មេងគំរូ (VOV) |
VOV-នាព្រឹកថ្ងៃទី៣១សីហានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានជួបសន្ទនាជាមួយអាជីវករវ័យក្មេងចំនួន៤០នាក់
ដំណាងឲ្យអាជីវករគំរូទូទាំងប្រទេសក្នុងឱកាសរំលឹកខួបលើកទី២០ឆ្នាំចលនា
អាជីវករវ័យក្មេងវៀតណាមនិងលើកទី១០ឆ្នាំរង្វាន់ផ្កាយមាសវៀតណាម។ គិត
តាំងពីពេលបង្កើតនាឆ្នាំ១៩៩៣មក សមាគមអាជីវករវ័យក្មេងវៀតណាមបាន
មានវត្តមាននៅខេត្តក្រុងទាំងអស់ជាមួយសមាជិកចំនួន១ម៉ឺននាក់ធ្វើសកម្មភាព
នៅផ្នែកសេដ្ឋកិច្ចជាច្រើន។ បណ្ដាអង្គភាពអាជីវកម្មបាននិងកំពុងបង្កការងារធ្វើ
សំរាប់ពលករជាង២លាន៥សែននាក់ជាមួយចំណូលប្រចាំឆ្នាំឡើងដល់២៥ពាន់
លានដុល្លារអាមេរិក។
ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋលោក Truong Tan Sang បានសង្កត់ធ្ងន់ថា ការ
ជួបសន្ទនាមិនត្រឹមតែជារាយការណ៍លទ្ធផលប៉ុណ្ណោះទេ ថែមទាំងដើម្បីផ្ទៀងស្ដាប់ផ្លាស់ប្តូររាល់ការលំបាកបទពិសោធន៍របស់អាជីវករសំដៅរកឃើញដំណោះ
ស្រាយដើម្បីជំរុញថែមទៀតការអភិវឌ្ឍន៍របស់អង្គភាពអាជីវកម្ម។ លោកប្រធាន
រដ្ឋបានអះអាងថាបក្ស រដ្ឋបានយកចិត្តទុកដាក់ជាពិសេសនិងមានយន្តការគោលនយោបាយជំរុញការអភិវឌ្ឍន៍របស់អង្គភាពអាជីវកម្មនិងរបស់ខឿនសេដ្ឋកិច្ច
ប្រទេសជាតិ។ លោកប្រធានរដ្ឋក៏បានរំលឹកថា ក្នុងនិន្នាការសមាហរណកម្មការលើកកំពស់សមត្ថភាពប្រគួតប្រជែងគឺសំខាន់ពិសេស។ នាបច្ចុប្បន្ន វៀតណាមបាននិងកំពុងបើកទ្វាចូលរួមអង្គការអន្តរជាតិជាច្រើនដូចជាអង្គការពាណិជ្ជកម្ម
ពិភពលោក(WTO) វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)
ជាដើម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន នេះជាការសាកល្បងផង ជាឱកាសផងដើម្បីបណ្ដាអង្គភាពអាជីវកម្មអភិវឌ្ឍន៍ឈាន
ទៅពិភពលោក៕
-VOV