ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិវាយតម្លៃថា​ កំណើនសេដ្ឋកិច្ចរបស់វៀតណាម​នៅ​ឆ្នាំ ២០២០ ស្ថិតក្នុងក្រុមប្រទេសល្អបំផុតនៅលើពិភពលោក

(VOVWORLD) - វៀតណាមបានស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាកំណើនល្អបំផុតនៅលើពិភពលោកក្នុងបរិបទដែលជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់អវិជ្ជមានលើទូទាំងពិភពលោក។ 
ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិវាយតម្លៃថា​ កំណើនសេដ្ឋកិច្ចរបស់វៀតណាម​នៅ​ឆ្នាំ ២០២០ ស្ថិតក្នុងក្រុមប្រទេសល្អបំផុតនៅលើពិភពលោក - ảnh 1ខ្សែសង្វាក់ផលិតកម្មនៅក្រុមហ៊ុនវាយនភ័ណ្ឌ (រូបថត៖ VNA)

នេះគឺជាការវាយតម្លៃ របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បន្ទាប់ពីរដ្ឋាភិ បាលវៀតណាមបានចេញផ្សាយតួរ លេខជាផ្លូវការស្តីពីកំណើនសេដ្ឋកិច្ច ឆ្នាំ ២០២០ គឺសម្រេចបាន ២,៩១% ។ យោងតាមសារព័ត៌មានបរទេសថា ទោះបីតួរលេខដូចដែលបានពោលខាងលើជាអត្រាកំណើនទាបបំផុតក្នុងរយៈពេល ៣ ទស្សវត្សកន្លងទៅក៏ដោយ ប៉ុន្តែតួរលេខនេះនៅតែត្រូវបានចាត់ទុកថាជាជោគជ័យមួយ។

ប៉ុស្តិ៍ទូរទស្សន៍ BBC របស់អង់គ្លេសបានវាយតម្លៃថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមគឺខ្ពស់ជាងការព្យាករណ៍របស់ធនាគារពិភពលោក (WB) កាលពីខែតុលាឆ្នាំ ២០២០។ ទន្ទឹមនឹងនេះ កាសែត Times Daily របស់សិង្ហបុរី និងទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររបស់អង់គ្លេសបានវាយតម្លៃថា រាល់វិធានការធ្វើចត្តាឡីស័ក និងតាមដានករណីឆ្លងជំងឺយ៉ាងម៉ឺងម៉ាត់បានជួយវៀតណាមគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយជោគជ័យហើយជួយស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស បើប្រៀបធៀបនឹងបណ្ដាប្រទេសអាស៊ីជាច្រើនទៀត។

គេហទំព័រសារព័ត៌មាន Dailymail.co.uk របស់ចក្រភពអង់គ្លេសបានបញ្ជាក់ថា តាំងពីយូរណាស់មកហើយ វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅអាស៊ី។ ទោះបីអត្រាកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២០ បានថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ក៏ដោយ ប៉ុន្តែសកម្មភាពសេដ្ឋកិច្ចជាច្រើនរបស់វៀតណាមនៅតែបង្ហាញសញ្ញាវិជ្ជមានក្នុងបរិបទ នភាពពិភពលោកដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ