បរិយាកាសចេញទ័ពផលិតដើមឆ្នាំ
បរិយាកាសចេញទ័ពផលិតក្នុងបណ្តាថ្ងៃដំបូងរបស់ឆ្នាំថ្មីកំពុងប្រព្រិត្រទៅ
យ៉ាងផុលផុសនៅបណ្តាក្រសួងបណ្តាផ្នែកនិងបណ្តាតំបន់នានានៅក្នុង
ទូទាំងប្រទេសវៀតណាម។នៅកំពង់ផែសមុទ្រនៃទីក្រុងHai Phong បរិយា
កាសធ្វើការនៅតែ ប្រព្រិត្តទៅយ៉ាងផុលផុស នឹងអូរអរដូចជាថ្ងៃធម្មតា។
លោកBui Chien Thang អគ្គនាយករងក្រុមហ៊ុនចំកាត់កំពង់ផែ Hai Phong ឲ្យ
ដឹងថា៖ក្នុងបណ្តាថ្ងៃតេត យើងខ្ញុំនៅតែរក្សាសកម្មភាភ ២៤ ម៉ោង/២៤ម៉ោង។យើងខ្ញុំទទួលទំនិញពីនាវា ទាំងអស់។ក្រៅពីនាវាក្នុងប្រទេស បណ្តានាវា
បរទេសចេញចូលកំពង់ផែជា ធម្មតាដូច្នេះក្នុងបណ្តាថ្ងៃតេតយើងខ្ងុំនៅតែ
ទៅធ្វើការដើម្បីឆ្លើយតបនិងតំរូវការនាំចេញនាំចូល។
ឆ្នាំ២០១១កន្លងទៅបរិមាណផលទំនិញលើកដាក់របស់កំពង់ផែHai
Phong ទទួលបានជាង១៧,៥លានតោណដោយទទួលប្រាក់ចំណូលបាន
1,2000ពាន់លានដុង ។កំពង់ផែ Hai Phong ខិតខំទទួលគោលដៅលើកដាក់
ទំនិញ ចំនួន១៩លានតោណក្នុងឆ្នាំ២០១២។ ឆ្លៀតយកអាកាសធាតុអំណោយផលប្រជាកសិករបានចេញទៅស្រែ
ព្រោះស្ទូង រដូវប្រាំង។នៅខែត្ត Bac Ninhនាព្រឹកធ្ងៃទី២៥មករា ប្រជាកសិករ
រាប់រយនាក់ បានចេញទៅស្រែ។តាមផែនការក្នុងឆ្នាំ២០១២ខែត្តនឹងធ្វើ
ដំណាំរដូវប្រាំងលើផ្ទៃដីប្រមាណជាង ៤០,០០០ហិចតា ក្នុងនោះផ្ទៃដំណាំ
ស្រូវប្រាំងមាន៣៦,០០០ ហិចតា។ដើម្បីរដូវប្រាំងឆ្នាំ២០១២ទទួលជោគ
ជ័យ Bac Ninh បានរាយចេញផែនការដល់តំបន់ទាំងអស់ក្នុងខែត្ត៕