បរិយាកាស Noel គ្របដណ្ដាប់មកលើទឹសទីក្នុងទូទាំងប្រទេស

នាយប់ថ្ងៃទី ២៤ ធ្នូ បរិយាកាស Noel គ្របដណ្ដាប់មកលើទឹសទីក្នុងទូទាំងប្រទេស។ នៅរដ្ឋធានីហាណូយ បណ្ដាព្រះវិហារ វិថី ផ្លូវ សណ្ធាគារនិងហាងត្រូវបានតុបតែង
លំអរ ដោយដើមសាបាំង តាណូអែល និងភ្លើងចំរុះពណ៍។ ផ្លូវ វិថី ហាក់ដូចជាក្ដៅ
ជាង ដោយសារចរន្តមនុស្សនាំគ្នា ឆ្ពោះទៅព្រះវិហារធំហាណូយនៅវិថី Nha Chung។
សប្បាយជាងគេគឺបណ្ដាកុមារា កុមារី ក្នុងសំលៀកបំពាក់​តាណូអែល រាជបុត្រីព្រឹល
។ Vu Thanh Nga -និសិត្សសាលាជាន់ខ្ពស់ទេសចរណ៏​ហាណូយចែករំលែកថា៖ រាត្រី
ណូអែល ប្អូនៗទៅលេងបឹង Hoan  Kiem  និងព្រះ​វិហារ​ មើលបរិយាកាសទទួល
បុណ្យ​​ Noel។ Noel ឆ្នាំនេះគឺល្អណាស់។ ក្្នុងចរន្តមនុស្សអំណរទទួលបុណ្យ Noel មានទាំងជនបរទេសផង។ បង My Glenn អ្នកអក្សសាស្ត្រ ​បារាំង​១រូប ដែលរស់នៅ
វៀតណាមក្នុងរយះពេល៥ឆ្នាំមក បានចាប់អារម្មណ៏ថា៖ ខ្ញុំគិតថា៖ការរស់នៅ
របស់ខ្ញុំនាសព្វថ្ងៃគឺនៅវៀតណាម។ បុណ្យ Noel នៅបារាំង និងបុណ្យចូល
ឆ្នាំថ្មីនៅវៀតណាមក៏ដូចគ្នា។ ខ្ញុំនឹងដាំបាយ​ ហើយអញ្ជើញមិត្តភ័ក្កមកផ្ទះ
លេង។
តាំងពីយូរៗមក បុណ្យ Noel ក្លាយទៅជាថ្ងៃបុណ្យមិនគ្រាន់តែរបស់ប្រជាសាស
និក​កាតុលីកប៉ុណ្ណោះទេ ថែមទាំងជាឪកាសលេងសប្បាយរបស់មនុស្សគ្រប់រូបទៀត
ផង។
 រាត្រីថ្ងៃទី២៤ ធ្នូ ពិភពលោកបានទទួលបុណ្យ Noel ដោយបរិយាកាស​សប្បាយ​រីករាយ នៅគ្រប់ទ្វីបរួមជាមួយសារអំពាវនាវអោយមានសន្តិភាព។ ថ្លែងមតិជាមួយ​ប្រជាសាសនិកកាតុលីករាប់ពាន់នាក់នៅទីលាន Saint Peter របស់បូរី Vatican សម្ដេច
សង្សកាតុលីកប៉ាប Benedict 16 បានលើកឡើងនូវសារ១ ដោយ​អំពាវនាវ​អោយ​មានសន្តិភាព ដើម្បីសន្តិភាព"ឈ្នះក្នុងសកលលោកនេះរបស់យើង"។ ទីរួមស្រុក
Bethlehem មានចំងាយពី Jerusalem មិនឆ្ងាយទេ ស្វាគមភ្ញៀវទេសចរណ៏​បរទេស
រាប់សិបពាន់នាក់មកទីកន្លែងដែលតាមគម្ពីកូរ៉ានថា៖ ជាទីកន្លែងដែលព្រះយេស៊ូ
គ្រឹស្តមានកំណើត។ បុណ្យ Noel ជាពិធីបុណ្យជាតិមួយនៅលើដំបន់ដីនានារបស់
 Palestine៕

ប្រតិកម្មទៅវិញ

ផ្សេងៗ