ប៉ូលីសសមុទ្រនិងកំលាំងត្រួតពិនិត្យនេសាទវៀតណាមប្រកៀកស្មាជាមួយអ្នកនេសាទច្បាមជាប់សមុទ្រ
(VOVWORLD) /  
|
ប៉ូលីសសមុទ្រនិងកំលាំងត្រួតពិនិត្យនេសាទវៀតណាមប្រកៀកស្មាជាមួយអ្នកនេសាទច្បាមជាប់
សមុទ្រ (qdnd.vn) |
Vovworld-ការពារឲ្យប្រជាអ្នកនេសាទនេសាទជលផលនៅដំបន់សមុទ្ររបស់វៀតណាមជាភារកិច្ចរួមរបស់កំលាំងប៉ូលីសសមុទ្រនិងកំលាំងត្រួតពិនិត្យ
នេសាទ។ នេះជាការអះអាងរបស់វរសេនីយ៍ឯក Nguyen Van Hung ប្រធាននាវា
ប៉ូលីសសមុទ្រ CSB-8003។ តាម វរសេនីយ៍ឯក Nguyen Van Hung ថា ក្នុងរយៈ
ពេលកន្លងមកនៅកន្លែងនេសាទត្រីប្រជាជនបានអាជីវកម្មជលផលមានបំរែបំរួលស្មុគស្មាញដោយសកម្មភាពរបស់នាវាចិនដោយហេតុនេះបណ្ដានាវាប៉ូលីសសមុទ្រវៀតណាមបង្កើនច្បាមជាប់តាមដានជួយឧបត្ថម្ភប្រជាអ្នកនេសាទលើ
គ្រប់វិស័យ ពិសេសគឺសុវត្ថិភាពនាវាចរណ៍ដើម្បីប្រជាជននឹងនរចិត្តច្បាមជាប់
សមុទ្រ។ នាវាប៉ូលីសវៀតណាមក៏ជានិច្ចកាលខំប្រឹងប្រែងច្បាមជាប់គោលដៅ
ព្យាករណ៍ស្ថានភាព សហការជាមួយនាវានានាឆ្លងកាត់រាល់ករណីប្តេជ្ញាការពារ
អធិបតេយ្យភាពសមុទ្រកោះនៃមាតុប្រទេស។
ដល់ឥឡូវនេះរណសិរ្សមាតុភូមិខេត្ត Quang Ngai បានទទួលចំនួនប្រាក់ជាង
១៣០លានដុងពីអង្គការបុគ្គលជូនកំលាំងប៉ូលីសសមុទ្រនិងកំលាំងត្រួតពិនិត្យ
នេសាទ ជួយឧបត្ថម្ភចំនួនប្រាក់ជាង៥០លានដុងជូនប៉ូលីសមុទ្រដំបន់ទី២។
លោក Le Van Sau អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត
Quang Ngai បានឲ្យដឹងថា៖
“គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Quang Ngai ទទួលបានការរួមចំណែករបស់បុគ្គលក៏ដូចជាអង្គការដើម្បីជួយឧបត្ថម្ភកំលាំងសមុទ្រកោះ
របស់យើង។ យើងខ្ញុំចាត់ទុកថា សកម្មភាពនោះរួមជាមួយការរួមចំណែករបស់ជនរួមជាតិទូទាំងប្រទេសនោះ កំលាំងការពារសមុទ្រកោះយើងនឹងនរចិត្តជាង នឹងប្តេជ្ញាជាងក្នុងការការពារអធិបតេយ្យភាពសមុទ្រកោះវៀតណាម៕”
-VOVWORLD