ពង្រីកកម្លាំងមហាសាមគ្គីភាពជាតិទាំងមូលក្នុងសម័យកាលផ្លាស់ប្ដូរថ្មី

ពង្រីកកម្លាំងមហាសាមគ្គីភាពជាតិទាំងមូលក្នុងសម័យកាលផ្លាស់ប្ដូរថ្មី - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖daidoanket.vn)

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវាប្រពៃណីរបស់
រណសិរ្សមាតុភូមិវៀតណាម នាព្រឹកថ្ងៃទី៩ វិច្ឆិកា នៅរដ្ឋធានីហាណូយបានប្រព្រឹត្ត
ទៅសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “ពង្រីកកម្លាំងមហាសាមគ្គីភាពជាតិ
ទាំងមូលនិងប្រជាធិបតេយ្យសង្គមនិយមក្នុងសម័យកាលផ្លាស់ប្ដូរថ្មី ប្រទេសជាតិ
សមាហរណកម្មអន្តរជាតិ”។ថ្លែងមតិនៅទីនេះ អនុប្រធាននិងជាអគ្គលេខាធិការ
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Vu Trong Kim បានអះ
អាងថា ក្នុងអំឡុង៨៥ឆ្នាំកន្លងទៅ រួមជាមួយការអភិវឌ្ឍន៍នៃបដិវត្តន៍វៀតណាម
រណសិរ្សប្រជាជាតិឯកភាពវៀតណាមបានកសាងឡើងប្រពៃណីបដិវត្តន៍ដ៏ភ្លឺស្វាង
ដែលផ្សាភ្ជាប់ជាមួយប្រវតិ្តសាស្ត្ររបស់បក្សកុម្មុយនីស្តវៀតណាមនិងប្រជាជាតិ
វៀតណាម។បណ្ដាតំណាងបានចាត់ទុកថា ដើម្បីពង្រីកបាន នូវកម្លាំងមហាសាមគ្គី
ភាពជាតិទាំងមូលនោះ មុនបង្អស់ត្រូវជំរុញខ្លាំងអប់រំក្នុង ប្រព័ន្ធនយោបាយអំពីតួនា
ទី ថានៈរបស់មហាសាមគ្គីភាព។សាស្ត្រាចារ្យរង បណ្ឌិត Pham Xuan Hang អតីតប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង ហាណូយបានផ្ដល់យោបល់ថា៖
“កម្លាំងផែនមហាសាមគ្គីភាពជាតិទាំងមូលនឹងសំរេចលើបញ្ហាកសាងប្រភពកម្លាំង
ផ្ទៃក្នុងរបស់ប្រទេសជាតិ។ឥឡូវនេះ បក្សគប្បីបង្ហាញតួនាទីរបស់ខ្លួនដោយសារក្នុង
ផែនមហាសាមគ្គីភាពជាតិទាំងមូល បក្សជាអង្គការជាសមាជិក ពិសេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ