ពាណិជ្ជកម្មអេឡិចត្រូនិកឈរជើងរឹងមាំហើយបន្តរីកចម្រើនក្នុងស្ថានភាពជម្ងឺរាតត្បាតកូវីដ-១៩
(VOVWORLD) - នេះបើតាមលទ្ធផលដែល ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍រលកទី២នៃពាណិជ្ជកម្មអេឡិចត្រូនិក ប្រកាស ដោយសមាគមន៍ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម (VECOM) នាពេលថ្មីៗនេះ។
ក្រោមផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ-១៩ ក្នុងបរិបទដែលប្រតិបត្តិការ សេដ្ឋកិច្ច-សង្គមទាំងស្រុងរងការអាក់ខាននោះ ផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកក៏រងផល ប៉ះពាល់ផងដែរ ប៉ុន្តែធុរជនជាច្រើនកុះករក្នុងផ្នែកនេះ បានខិតខំប្រឹងប្រែងផ្លាស់ប្ដូរ ឌីជីថលដើម្បីក្ដាប់ជាប់ឱកាសអាជីវកម្មថ្មីៗ ហើយអ្នកប្រើប្រាស់តាមអនឡាញបាន កើនឡើងយ៉ាងខ្លាំងទាំងបរិមាណផងនិងគុណភាពផង។ នេះបើតាមលទ្ធផលដែល ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍រលកទី២នៃពាណិជ្ជកម្មអេឡិចត្រូនិក ប្រកាស ដោយសមាគមន៍ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម (VECOM) នាពេលថ្មីៗនេះ។
រលកទី១នៃពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាមបានប្រព្រឹត្តទៅនៅពេលដែលជម្ងឺរាតត្បាត កូវីដ-១៩បានផ្ទុះឡើងជាលើកដំបូងចាប់តាំងពីខែកុម្ភៈដល់ខែមេសាឆ្នាំ ២០២០។ រលកទី១បានបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍជាបន្ទាប់នៃពាណិជ្ជកម្មអេឡិចត្រូនិក។
រលកទី២នៃពាណិជ្ជកម្មអេឡិចត្រូនិកបានប្រព្រឹត្តទៅចាប់ពីខែមិថុនាដល់ខែកញ្ញាឆ្នាំ២០២១ ដែលជាដំណាក់កាលនៃការផ្ទុះជម្ងឺកូវីដ-១៩លើកទី៤។ ធុរជននិងសហ គ្រាសពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើន បានដាក់ពង្រាយយ៉ាងសកម្មនូវសកម្មភាព ផ្លាស់ប្ដូរឌីជីថលដើម្បីសម្របខ្លួននឹងជម្ងឺរាតត្បាត ក៏ដូចជាត្រៀមរៀបចំសម្រាប់ប្រតិបត្តិការ អាជីវកម្មក្នុងស្ថានការណ៍ប្រក្រតីភាពថ្មីក្រោយពីរលកកូវីដ-១៩លើកទី៤ផងដែរ។ វេបសាយពាណិជ្ជកម្មអេឡិចត្រូនិកក្លាយជាបណ្ដាញលក់ទំនិញប្រកបដោយផ្លែផ្កា របស់អាជីវកម្ម ជាពិសេសគឺក្រុមអាជីវកម្មខ្នាតតូចនិងមធ្យម អាជីវកម្មខ្នាតមីក្រូឬអាជីវ កម្មលក្ខណៈគ្រួសារនិងបុគ្គល។ ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកទាំងស្រុង សុទ្ធតែរងផលប៉ះពាល់អវិជ្ជមានដោយការផ្ទុះជម្ងឺកូវីដ-១៩លើកទី៤ ប៉ុន្តែជាមួយនឹង ចំណុចលេចធ្លោទាំង២ខាងលើបានបង្ហាញឲ្យឃើញថា រលកទី២នឹងបង្កើតសន្ទុះ សម្រាប់ការអភិវឌ្ឍនៃពាណិជ្ជកម្មអេឡិចត្រូនិកក្នុងដំណាក់កាល២០២១-២០២៥៕