ពីថ្ងៃទី១កក្កដាទីផ្សារផ្សាយអគ្គិសនីប្រកួតប្រជែងបានដាក់អោយ​ដំណើការជា

នាថ្ងៃទី ១ កក្កដា ទីផ្សារផ្សាយអគ្គិសនីប្រកួតប្រជែងបានដាក់អោយ​ដំណើការជា
ផ្លូវការ ដោយមានការចូលរួមរបស់រោងចក្រអគ្គិសនីចំនួន ២៩ ។ នេះគឺជាជំហានដើម
ដំបូង ដ៏សែនសំខាន់ ដើម្បីឈានទៅដល់ទីផ្សារលក់រាយប្រកួតប្រជែង។ ទីផ្សារផ្សាយ
អគ្គិសនី ប្រកួតប្រជែងបានអនុវត្តពីឥឡូវនេះ ដល់ឆ្នាំ ២០១៤ ពីឆ្នាំ ២០១៤ ដល់ ឆ្នាំ  
២០២២  នឹងបង្កើតទីផ្សារលក់ដុំប្រកួតប្រជេង និងបន្ទាប់ពីឆ្នាំ ២០២២ នឹងមានទីផ្សារ លក់រាយប្រកួតប្រជែង។ ​ពេលនោះ អតិថិជនម្នាក់ៗ ​ អាចជ្រើសរើសប្រភពអគ្គិសនី​ដែលខ្លួនទិញនៅឯណា ​និងតំលៃអគ្គិសនីនាពេលនោះ នឹងត្រូវបានកំណត់ដោយទីផ្សារ។ ស្ដីអំពីបញ្ហានេះ អនុរដ្ឋមន្ត្រី ក្រសួងឧស្សហ ពាណិជ្ជកម្មវៀតណាម លោក Hoang Quoc
 Vuong បានអោយដឹងថា៖​

“សង្ឃឹមថាតំលៃអគ្គិសនីនឹងថោកភ្លាម ក្រោយពីពេលទីផ្សារផ្សាយអគ្គិសនីប្រកួតប្រជែង
ត្រូវបានដាក់អោយដំណើការ គឺពិបាក់ណាស់។ ពីព្រោះនា្បច្ចុប្បន្ន ​តំលៃអគ្គិសនីរបស់យើង  ត្រូវបានចាត់ទុកថា ថោក បើប្រៀបទៅនឹងតំលៃ​អគ្គិសនីរបស់បណ្ដាប្រទេសក្នុងតំបន់។ នាបច្ចុប្បន្ន ស្ថាប័នជាច្រើន កំពុងធ្វើសកម្មភាពក្នុងវិស័យថាមពលអគ្គិសនី និងពិសេស
គឺបណ្ដារោងចក្រ​អគ្គិសនីកំពុងនៅក្នុងស្ថានភាពជួបការលំបាកអំពីហិរញ្ញាវត្ថុ​ ដូច្នេះ ​ជាធម្មតា បណ្ដារោងចក្រនឹងនាំចេញតំលៃខ្ពស់ជាង ប្រៀបនឹងតំលៃដែលយើងកំពុង​កំណត់ នាបច្ចុប្បន្ន៕”

ពីថ្ងៃទី១កក្កដាទីផ្សារផ្សាយអគ្គិសនីប្រកួតប្រជែងបានដាក់អោយ​ដំណើការជា - ảnh 1
រោងចក្រអគ្គិសនី(http://www.petrotimes.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ