ពិធីទទួលចរន្តប្រេងដំបូងពីគំរោងការចំនួន២ Su Tu Nau និង Su Tu Vang ភាគនីរតី
|
ពិធីទទួលចរន្តប្រេងដំបូងពីគំរោងការចំនួន២ Su Tu Nau និង Su Tu Vang ភាគនីរតី (VOV) |
Vovworld-នាយប់ថ្ងៃទី២៤តុលានៅទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្ត្រីវៀត
ណាមនិងបណ្ដាដំណាងបានដំណើរការពិធីទទួលចរន្តប្រេងដំបូងពីអណ្ដួងប្រេង
Su Tu Nau និងដំបន់បើកទូលាយអណ្ដួងប្រេង Su Tu Vang។ គំរោងការ Su Tu Nau
និង Su Tu Vang ភាគនីរតីត្រូវបានអនុវត្តពីចុងឆ្នាំ២០១៣ដោយមានចំនួនទុន
វិនិយោគសរុប៨៧០លានដុល្លារអាមេរិក។ការដាក់ឲ្យដំណើរការមុននៃអណ្ដួង
ប្រេងចំនួន២នេះគ្រោងនឹងបង្កើនចំណូលឆ្នាំនេះនៃគំរោងការជិត១០០លានដុល្លារ
អាមេរិក រួមចំណែកទទួលបានទិន្នផលអាជីវកម្មប្រេងសរុបក្នុងឆ្នាំឡើង២,២៤លាន
តោន។ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីលោក Hoang Trung Hai បានសង្កត់ធ្ងន់
ថា៖
“ក្រុមហ៊ុនសាជីវកម្មគ្រប់គ្រង Cuu Long JOC បានដាក់ឲ្យដំណើរការគំរោងការ
ចំនួន២ក្នុងឆ្នាំ២០១៤បានរួមចំណែកសំខាន់ក្នុងការផលិតកម្មទិន្នផលប្រេងឆៅប្រមាណ០,៥លានតោន រួមចំណែកទៅក្នុងទិន្នផលក្នុងឆ្នាំ២០១៤ រួមជាមួយសម្ព័ន្ធ
ក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមបង្កើនទិន្នផលអាជីវកម្មឡើងជាង១លានតោន
រួមចំណែកឲ្យកំណើនសេដ្ឋកិច្ចឆ្នាំនេះរបស់វៀតណាម។ នេះជាប្រការសំខាន់ណាស់៕”